ព្រះត្រៃបិដក ភាគ ៦៧
[១៥០] ពាក្យថា សេចក្តីទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ព្រោះឧបធិជានិទាន ត្រង់ពាក្យថា ឧបធិ បានដល់ឧបធិ ១០ គឺតណ្ហូបធិ ទិដ្ឋូបធិ កិលេសូបធិ កម្មូបធិ ទុច្ចរិតូបធិ អាហារូបធិ បដិឃូបធិ ឧបាទិន្នធាតុ ៤ ជាឧបធិ អាយតនៈខាងក្នុង ៦ ជាឧបធិ វិញ្ញាណកាយ ៦ ជាឧបធិ សូម្បីទុក្ខទាំងអស់ ឈ្មោះថាឧបធិ ដោយសេចក្តីថា ជាទុក្ខ ទាំងនេះលោកហៅថា ឧបធិ ១០។ ពាក្យថា ទុក្ខ បានដល់ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ ការត្រូវព្យាធិគ្របសង្កត់ ការត្រូវមរណៈកំចាត់បង់ ការតាំងនៅក្នុងទុក្ខ ការឥតទីពំនាក់ ការឥតមានទីជ្រកកោន ការឥតទីពឹង ការឥតទីពំនឹង ទាំងនេះហៅថា ទុក្ខ។ ទុក្ខទាំងនេះ មាន កើតមាន ផ្តើមកើត កើតឡើង លូតលាស់ ដុះដាល ព្រោះឧបធិជានិទាន ព្រោះឧបធិជាហេតុ ព្រោះឧបធិជាបច្ច័យ ព្រោះឧបធិជាការណ៍ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តី្តទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ព្រោះឧបធិជានិទាន។
[១៥១] ពាក្យថា សេចក្តីទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក ត្រង់ពាក្យថា ណាមួយ គឺ គ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសល់ ពាក្យថា ណាមួយ នុ៎ះជាពាក្យប្រមូល។
ID: 637354491182171686
ទៅកាន់ទំព័រ៖