ព្រះត្រៃបិដក ភាគ ៦៧

លោក ត្រូវ​អ្វី​បិទបាំង លោក​មិន​ភ្លឺស្វាង​ ព្រោះ​ហេតុអ្វី សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ធម៌​អ្វី​ជា​គ្រឿង​លាប​លោក​នោះ អ្វី​ជា​ភ័យ​ធំ​របស់​លោក​នោះ។
[៥៩​] (ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​អជិ​តៈ​) លោក​ត្រូវ​អវិជ្ជា​បិទបាំង លោក​មិន​ភ្លឺស្វាង​ព្រោះ​សេចក្តី​ប្រា​ថ្នា​ផ្សេង​ៗ (និង​សេចក្តី​ប្រហែស​) តថាគត​ពោល​នូវ​សេចក្តី​ប្រាថ្នា ថា​ជា​គ្រឿង​លាប ទុក្ខ​ជា​ភ័យ​ធំ​របស់​លោក​នោះ។

 [៦០​] អធិប្បាយ​ពាក្យ​ថា លោក ត្រូវ​អវិជ្ជា​បិទបាំង​ ត្រង់​ពាក្យ​ថា អវិជ្ជា បានន័យ​ថា សេចក្តី​មិនដឹង​ក្នុង​ទុក្ខ សេចក្តី​មិនដឹង​ក្នុង​តណ្ហា​ជាហេតុ​ឲ្យ​កើតទុក្ខ​ សេចក្តី​មិនដឹង​ក្នុង​កិរិយា​រលត់ទុក្ខ សេចក្តី​មិនដឹង​ក្នុង​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ សេចក្តី​មិនដឹង​ក្នុង​ទីបំផុត​ខាងដើម សេចក្តី​មិនដឹង​ក្នុង​ទីបំផុត​ខាងចុង សេចក្តី​មិនដឹង​ក្នុង​ទីបំផុត​ខាងដើម​ និង​ទីបំផុត​ខាងចុង សេចក្តី​មិនដឹង​ក្នុង​ធម៌​ដែល​កើតឡើង​ហើយ អាស្រ័យ​ធម៌​នេះ​ជា​បច្ច័យ
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637354144663187011
ទៅកាន់ទំព័រ៖