ព្រះត្រៃបិដក ភាគ ៦៧
[១៦៨] ពាក្យថា ខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ ត្រង់ពាក្យថា ចំពោះធម៌នោះគឺចំពោះពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិរបស់ព្រះអង្គ។ ពាក្យថា ខ្ញុំព្រះអង្គត្រេកអរ គឺខ្ញុំព្រះអង្គ ស្រស់ស្រាយ ត្រេកអរ រីករាយ រីករាយតាម បា្រថ្នា ចង់បាន សូម ត្រូវការ ស្រឡាញ់ ជាប់ចិត្ត ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ។
[១៦៩] អធិប្បាយពាក្យថា ព្រះអង្គសែ្វងរកគុណដ៏ធំ ... ជាធម៌ដ៏ឧត្តម សំនួរត្រង់ពាក្យថា សែ្វងរកគុណដ៏ធំ ចុះឈ្មោះថាសែ្វងរកគុណដ៏ធំ តើដោយអត្ថដូចម្តេច។ ឈ្មោះថា សែ្វងរកគុណដ៏ធំ ព្រោះព្រះមានព្រះភាគ ទ្រង់រក ស្វែង ស្វះស្វែងនូវសីលក្ខន្ធដ៏ធំ ឈ្មោះថាស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវសមាធិក្ខន្ធដ៏ធំ បញ្ញាខន្ធដ៏ធំ វិមុត្តិក្ខន្ធដ៏ធំ វិមុត្តិញ្ញាណទស្សនក្ខន្ធដ៏ធំ។ មួយទៀត ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការទំលាយ នូវគំនរនៃងងឹតដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការបំបែកនូវវិប្បល្លាសដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការដកឡើង នូវសរ គឺតណ្ហាដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការទំលុះទំលាយ នូវឃ្នាបគឺទិដ្ឋិដ៏ធំ។
ID: 637355151512820826
ទៅកាន់ទំព័រ៖