ព្រះត្រៃបិដក ភាគ ៦៧

ព្រះនាម​ថា នាគ ព្រោះ​ព្រះមានព្រះភាគ​ មិន​ធ្វើអំពើ​អាក្រក់។ ព្រះនាម​ថា នាគ ព្រោះ​ទ្រង់​មិន​លុះ។ ព្រះនាម​ថា នាគ ព្រោះ​ទ្រង់​មិន​មក។
 ព្រះនាម​ថា​នាគ ព្រោះ​ព្រះមានព្រះភាគ​មិន​ធ្វើអំពើ​អាក្រក់​ តើ​ដូចម្តេច។ អកុសលធម៌​ទាំងឡាយ​ដ៏​លាមក ប្រកបដោយ​សេចក្តី​សៅហ្មង នាំមក​នូវ​ភព​ថ្មី ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ មានផល​ជា​ទុក្ខ គួរ​ដល់​ជាតិ ជរា មរណៈ​តទៅ លោក​ពោល​ថា អំពើអាក្រក់។
ព្រះមានព្រះភាគ មិន​ធ្វើអំពើ​អាក្រក់​ណាមួយ​ក្នុង​លោក​ ទ្រង់​ស្រាយចំណង​គឺ​កិលេស ក្នុង​ការ​ប្រកប​ទុក​នូវ​សត្វ​ទាំងពួង ព្រះអង្គ​រួចហើយ មិន​ជាប់​ក្នុង​អារម្មណ៍​ទាំងពួង​ ព្រះអង្គ​ជា​បុគ្គល​នឹងធឹង ទើប​ហៅថា នាគ ព្រោះ​ព្រះអង្គ​ជា​បុគ្គល​ទៀង។

 ព្រះនាម​ថា នាគ ព្រោះ​ព្រះមានព្រះភាគ មិន​ធ្វើអំពើ​អាក្រក់​យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637355157762062054
ទៅកាន់ទំព័រ៖