ព្រះត្រៃបិដក ភាគ ៦៧

ហេតុ​នោះ (លោក​ពោល​ថា​) ជា​អ្នក​ស្ងប់​ក្នុង​ទីនេះ​ឯង ដោយ​ប្រការ​ដូច្នេះ​ខ្លះ។ ពាក្យ​ថា មិន​អាស្រ័យ សេចក្តី​ថា ការ​អាស្រ័យ​ ២ គឺ​ការ​អាស្រ័យ គឺ​តណ្ហា ១ ការ​អាស្រ័យ​គឺ​ទិដ្ឋិ ១។បេ។ នេះ​ ការ​អាស្រ័យ​គឺ​តណ្ហា។បេ។ នេះ ការ​អាស្រ័យ​គឺ​ទិដ្ឋិ។ បុគ្គល​លះបង់​នូវ​ការ​អាស្រ័យ​គឺ​តណ្ហា​ លះលែង​នូវ​ការ​អាស្រ័យ​គឺ​ទិដ្ឋិ មិន​អាស្រ័យ​ភ្នែក​ មិន​អាស្រ័យ​ត្រចៀក មិន​អាស្រ័យ​ច្រមុះ មិន​អាស្រ័យ​អណ្តាត​ មិន​អាស្រ័យ​កាយ មិន​អាស្រ័យ​ចិត្ត រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល​ ​ពួក អាវាស លាភ​ យស​ សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ កាមធាតុ​ រូបធាតុ អរូបធាតុ​ កាមភព​ រូបភព​ អរូបភព សញ្ញា​ភព​ អសញ្ញា​ភព នេវ​សញ្ញា​នា​សញ្ញា​ភព ឯក​វោការ​ភព ចតុ​វោការ​ភព បញ្ចវោការ​ភព អតីត អនាគត បច្ចុប្បន្ន​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637355172488173472
ទៅកាន់ទំព័រ៖