ព្រះត្រៃបិដក ភាគ ៦៧

 [២៣១​] ពាក្យ​ថា បុគ្គល​មានស្មារតី ដឹង​នូវ​សន្តិបទ​ណា​ហើយ​ គប្បី​ប្រព្រឹត្ត គឺ​បុគ្គល​ធ្វើឲ្យ​ដឹង ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យ​ប្រាកដ​នូវ​ធម៌​ណា​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ ធ្វើឲ្យ​ដឹង​ ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យ​ប្រាកដ​នូវ​ធម៌​ណា​ថា​ ធម្មជាត​ណាមួយ មាន​ការ​កើត​ឡើងជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជា​ធម្មតា។ ពាក្យ​ថា​ មានស្មារតី​ គឺ​មានស្មារតី​ដោយហេតុ ៤ គឺ​បុគ្គល​ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ក្នុង​កាយ ឈ្មោះថា អ្នកមាន​ស្មារតី។បេ។ បុគ្គល​នោះ លោក​ហៅថា​ អ្នកមាន​ស្មារតី។ ពាក្យ​ថា​ ប្រព្រឹត្ត គឺ​ប្រព្រឹត្ត​ត្រាច់​ទៅ​ផ្សេង​ៗ ទៅ ប្រព្រឹត្តទៅ​ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ ហេតុ​នោះ (លោក​ពោល​ថា​) មានស្មារតី​ដឹង​នូវ​សន្តិបទ​ណា ហើយ​គប្បី​ប្រព្រឹត្ត។
 [២៣២​] អធិប្បាយ​ពាក្យ​ថា ឆ្លង​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន សេចក្តី​ថា តណ្ហា លោក​ហៅថា វិស​ត្តិកា បានខាង តម្រេក​ តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់​ពាក្យ​ថា វិស​ត្តិកា ចុះ​តណ្ហា​ឈ្មោះថា​ វិស​ត្តិកា ដោយ​អត្ថ​ដូចម្តេច។បេ។ តណ្ហា​ឈ្មោះ​វិស​ត្តិកា ព្រោះ​ផ្សាយ​ទួទៅ ផ្សព្វផ្សាយ​ទៅ។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637355265434417555
ទៅកាន់ទំព័រ៖