ព្រះត្រៃបិដក ភាគ ៦៧
មានសញ្ញា ឥតសញ្ញា ឬថាជាសត្វមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន បុគ្គលគប្បីពោល និយាយ ហៅ ដោយហេតុណាហេតុនោះមិនមាន បច្ច័យមិនមាន សមុដ្ឋានមិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយ ពោលនូវបុគ្គលនោះ ដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានទេ។
[២៧៥] ពាក្យថា កាលបើធម៌ទាំងពួង បុគ្គលនោះគាស់រំលើងអស់ហើយ គឺកាលបើធម៌ទាំងអស់ ខន្ធទាំងអស់ អាយតនៈទាំងអស់ ធាតុទាំងអស់ គតិទាំងអស់ ឧបបត្តិទាំងអស់ បដិសន្ធិទាំងអស់ ភពទាំងអស់ សំសារទាំងអស់ វដ្តៈទាំងអស់ បុគ្គលនោះ គាស់ គាស់រំលើង រើ រើឡើង បោចរោច បោចរោចឡើង លះបង់ ក្របែល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើធម៌ទាំងពួង បុគ្គលនោះ គាស់រំលើងអស់ហើយ។
[២៧៦] ពាក្យថា សូម្បីគន្លងនៃវាទៈទាំងពួង បុគ្គលនោះ គាស់រំលើងអស់ហើយដែរ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារទាំងឡាយ លោកហៅថា គន្លងនៃវាទៈ។ វាទៈ គន្លងនៃវាទៈ ឈ្មោះ គន្លងនៃឈ្មោះ សំដី គន្លងនៃសំដី បញ្ញត្តិ និងគន្លងនៃបញ្ញត្តិទាំងឡាយ
ID: 637355277290466823
ទៅកាន់ទំព័រ៖