ព្រះត្រៃបិដក ភាគ ៦៧

នន្ទ​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី៧​


[២៧៧​] (នន្ទៈ​មាន​អាយុ ទួល​សួរ​ដូច្នេះ​ថា​) ជន​ទាំងឡាយ តែង​ពោល​ថា ពួក​មុនិ រមែង​មាន​ក្នុង​លោក ដំណើរ​នោះ​ តើ​យ៉ាងណា ជន​ទាំងឡាយ តែង​ហៅ​បុគ្គល​ដែល​ប្រកបដោយ​ញាណ ថា​ជាមុ​និ​ឬ ឬក៏​ហៅ​បុគ្គល​ដែល​ប្រកប​ដោយ​ការ​ចិញ្ចឹមជីវិត (ថា​ជាមុ​និ​)។

 [២៧៨​] ពាក្យ​ថា ពួក​មុនិ​រមែង​មាន​ក្នុង​លោក ត្រង់​ពាក្យ​ថា​ រមែង​មាន គឺ​រមែង​មាន មាន​ព្រម កើតមាន។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក។ ពាក្យ​ថា ពួក​មុនិ គឺ​ពួក​អាជីវក និគ្រន្ថ ជដិល តាបស មានឈ្មោះ​ថា មុនិ​ ហេតុ​នោះ​ (លោក​សួរ​ថា​) ​ពួក​មុនិ រមែង​មាន​ក្នុង​លោក។ ពាក្យ​ថា ដូច្នេះ របស់​បទ​ថា នន្ទៈ​មាន​អាយុ​ទូល​សួរ​ដូច្នេះ​ គឺជា​តំណ​បទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យ​ជាទីស្រឡាញ់។ ពាក្យ​ថា​ នន្ទៈ ជា​ឈ្មោះ។បេ។ ជា​ពាក្យសម្រាប់​ហៅ​ព្រាហ្មណ៍​នោះ ហេតុ​នោះ (មាន​ពាក្យ​ថា​) នន្ទៈ​មាន​អាយុ ទូល​សួរ​ដូច្នេះ។
 [២៧៩​] ពាក្យ​ថា ជន​ទាំងឡាយ​តែង​ពោល ដំណើរ​នោះ​តើ​យ៉ាងណា​ ត្រង់​ពាក្យ​ថា ជន​ទាំងឡាយ បាន​ដល់​ក្សត្រ ព្រាហ្មណ៍​ វេស្សៈ សូទ្រៈ
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637355278213710045
ទៅកាន់ទំព័រ៖