ព្រះត្រៃបិដក ភាគ ៦៧
ភទ្រាវុធមាណវកប្បញ្ហានិទ្ទេស ទី១២
[៤០៩] (ភទ្រាវុធមានអាយុ ពោលដូច្នេះថា) ខ្ញុំព្រះអង្គសូមអារាធនាព្រះមានព្រះភាគ ព្រះអង្គលះបង់ទីលំនៅ កាត់បង់តណ្ហា មិនមានការញាប់ញ័រ លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់ មានព្រះទ័យរួចស្រឡះ លះបង់គ្រឿងកំណត់ មានបញ្ញាល្អ ពួកជនបានស្តាប់ (ព្រះតម្រាស់) របស់ព្រះអង្គ ជាព្រះពុទ្ធនាគហើយ នឹងចៀសចេញអំពីទីនេះ។
[៤១០] អធិប្បាយពាក្យថា ព្រះអង្គលះបង់ទីលំនៅ កាត់បង់តណ្ហា មិនមានការញាប់ញ័រ ត្រង់ពាក្យថា ព្រះអង្គលះបង់ទីលំនៅ សេចក្តីថា ឆន្ទៈណា រាគៈណា នន្ទិណា តណ្ហាណា ការចូលទៅជិតប្រកាន់ជាគ្រឿងតាំងស៊ប់របស់ចិត្ត ជាទីមកដេកត្រាំជាប់ណា ក្នុងរូបធាតុ កិលេសទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព មិនឲ្យកើតឡើងជាធម្មតាតទៅ ហេតុនោះ ព្រះពុទ្ធឈ្មោះថាលះបង់ទីលំនៅ។ ឆន្ទៈណា រាគៈណា នន្ទិណា តណ្ហាណា ការចូលទៅជិតប្រកាន់ ជាគ្រឿងតាំងស៊ប់របស់ចិត្ត ជាទីមកដេកត្រាំជាប់ណា ក្នុងវេទនាធាតុ សញ្ញាធាតុ សង្ខារធាតុ វិញ្ញាណធាតុ
ID: 637355314739863229
ទៅកាន់ទំព័រ៖