ព្រះត្រៃបិដក ភាគ ៦៧
ទុកជាក្នុងលាភ ព្រះមានព្រះភាគ ក៏មិនញាប់ញ័រ ទុកជាក្នុងអលាភ ក៏មិនញាប់ញ័រ ទុកជាក្នុងយស ក៏មិនញាប់ញ័រ ទុកជាក្នុងអយស ក៏មិនញាប់ញ័រ ទុកជាក្នុងសេចក្តីសរសើក៏មិនញាប់ញ័រ ទុកជាក្នុងសេចក្តីតិះដៀល ក៏មិនញាប់ញ័រ ទុកជាក្នុងសុខក៏មិនញាប់ញ័រ ទុកជាក្នុងទុក្ខក៏មិនញាប់ញ័រ មិនកម្រើក មិនរំភើប មិនរន្ធត់ ហេតុនោះ (លោកសួរថា) ជាបុគ្គលមិនមានការញាប់ញ័រ។ ពាក្យថា ឃើញមូល គឺព្រះមានព្រះភាគទ្រង់ឃើញឫសគល់ ឃើញហេតុ ឃើញនិទាន ឃើញសម្ភវៈ ឃើញសមុដ្ឋាន ឃើញអាហារ ឃើញអារម្មណ៍ ឃើញបច្ច័យ ឃើញសមុទ័យ។ អកុសលមូល ៣ គឺ លោភៈ ជាអកុសលមូល ទោសៈ ជាអកុសលមូល មោហៈ ជាអកុសលមូល។ សមដូចព្រះមានព្រះភាគត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៣ នេះ ជាហេតុ ឲ្យកើតកម្មទាំងឡាយ គឺលោភៈ ជាហេតុឲ្យកើតកម្ម ទោសៈជាហេតុឲ្យកើតកម្ម មោហៈជាហេតុឲ្យកើតកម្ម ម្នាលភិក្ខុទាំងឡាយ មិនមែនដោយកម្មកើតអំពីលោភៈ ដោយកម្មកើតអំពីទោសៈ ដោយកម្មកើតអំពីមោហៈទេ ដែល (ធ្វើឲ្យ) ពួកទេវតាប្រាកដ ពួកមនុស្សប្រាកដ ឬក៏ពួកសុគតិណានីមួយសូម្បីដទៃ (ប្រាកដ)
ID: 637354323445605491
ទៅកាន់ទំព័រ៖