ព្រះត្រៃបិដក ភាគ ៦៧

 ការ​សួរ ៣ ដទៃ​ទៀត គឺ​ការ​សួរ​ហេតុ​ជា​អតីត ១ ការ​សួរ​ហេតុ​ជា​អនាគត​ ១ ការ​សួរ​ហេតុ​ជា​បច្ចុប្បន្ន ១។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ធម៌​ខាងក្នុង ១ ការ​សួរ​ធម៌​ខាងក្រៅ ១ ការ​សួរ​ធម៌​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ១។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ធម៌​ជាកុសល ១ ការ​សួរ​ធម៌​ជាអកុសល ១ ការ​សួរ​ធម៌​ជា​អព្យាកត ១។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ខន្ធ ១ ការ​សួរ​ធាតុ​ ១ ការ​សួរ​អាយតនៈ ១។
 ការ​សួរ ៣ ដទៃទៀត​ គឺ​ការ​សួរ​សតិ​ប្ប​ដ្ឋាន ១ ការ​សួ​រស​ម្ម​ប្ប​ធាន ១ ការ​សួរ​ឥទ្ធិបាទ​ ១។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ឥន្រ្ទិយ ១ ការ​សួរ​ពលៈ ១ ការ​សួរ​ពោជ្ឈង្គ ១។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​មគ្គ ១ ការ​សួរ​ផល​ ១ ការ​សួរ​និព្វាន ១។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637354327458468996
ទៅកាន់ទំព័រ៖