ព្រះត្រៃបិដក ភាគ ៦៧

ក្នុង​ពួក​ទេវតា​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ពួក​ព្រហ្ម​នេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នាល​បុណ្ណ​កៈ (​ពួក​ជន​ទាំងនោះ​) ប្រាថ្នា​ភាព​នេះ។
 [១២៤​] អធិប្បាយ​ពាក្យ​ថា អាស្រ័យ​ជរា ទើបបាន​សម្រេ​ចយ័ញ្ញ​ឡើង​ ត្រង់​ពាក្យ​ថា អាស្រ័យ​ជរា គឺ​អាស្រ័យ​ជរា អាស្រ័យ​ព្យាធិ​ អាស្រ័យ​មរណៈ អាស្រ័យ​សោក សេចក្តី​ខ្សឹក​ខ្សួល ទុក្ខ សេចក្តី​តូចចិត្ត និង​សេចក្តី​ចង្អៀតចង្អល់ សត្វ​ទាំងនោះ អាស្រ័យ​ជាតិ​ក្នុង​កាល​ណា សត្វ​ទាំងនោះ អាស្រ័យ​ជរា​ក្នុង​កាលនោះ សត្វ​ទាំងនោះ​អាស្រ័យ​ជរា​ក្នុង​កាល​ណា សត្វ​ទាំងនោះ អាស្រ័យ​ព្យាធិ​ក្នុង​កាលនោះ សត្វ​ទាំងនោះ​ អាស្រ័យ​ព្យាធិ​ក្នុង​កាល​ណា សត្វ​ទាំងនោះ​អាស្រ័យ​មរណៈ​ក្នុង​កាលនោះ​ សត្វ​ទាំង​នោះ​អាស្រ័យ​មរណៈ​ក្នុង​កាល​ណា សត្វ​ទាំងនោះ​អាស្រ័យ​សោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ សេចក្តី​តូចចិត្ត និង​សេចក្តី​ចង្អៀតចង្អល់​ក្នុង​កាលនោះ សត្វ​ទាំងនោះ អាស្រ័យ​សោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ សេចក្តី​តូចចិត្ត និង​សេចក្តី​ចង្អៀតចង្អល់​ក្នុង​កាលណា សត្វ​ទាំងនោះ​ អាស្រ័យ​គតិ ក្នុង​កាលនោះ សត្វ​ទាំងនោះ អាស្រ័យ​គតិ​ក្នុង​កាលណា សត្វ​ទាំងនោះ​ អាស្រ័យ​ឱប​បត្តិ​ក្នុង​កាលនោះ
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637354361202839045
ទៅកាន់ទំព័រ៖