ព្រះត្រៃបិដក ភាគ ៦៨
សេចក្តីសំគាល់ថា មិនមានទោសក្នុងរបស់ដែលមានទោស សេចក្តីសំគាល់ថា មានទោសក្នុងរបស់ដែលមិនមានទោស សេចក្តីរពឹស អាការនៃការប្រព្រឹត្តិរពឹស ភាពនៃការប្រព្រឹត្តិរពឹស សេចក្តីក្ដៅក្រហាយចិត្ត គំនូសនៃចិត្តណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុក្កុច្ចៈ។ មួយទៀត សេចក្តីរពឹស សេចក្តីក្ដៅក្រហាយចិត្ត គំនូសនៃចិត្ត តែងកើតដោយហេតុពីរ គឺព្រោះភាពនៃការធើ្វ ១ ព្រោះភាពនៃការមិនធើ្វ ១។ ចុះសេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតព្រោះភាពនៃការធើ្វ ១ ព្រោះភាពនៃការមិនធើ្វ ១ តើដូចម្តេច។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា កាយទុច្ចរិត អាត្មាអញបានធើ្វ កាយសុចរិត អាត្មាអញមិនបានធើ្វឡើយ។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា វចីទុច្ចរិត អាត្មាអញបានធើ្វ វចីសុចរិត អាត្មាអញមិនបានធើ្វឡើយ ថាមនោទុច្ចរិត អាត្មាអញបានធើ្វ មនោសុចរិត អាត្មាអញមិនបានធើ្វឡើយ ថាបាណាតិបាត អាត្មាអញបានធើ្វ ការវៀរចាកបាណាតិបាត អាត្មាអញមិនបានធើ្វឡើយ ថាអទិន្នាទាន អាត្មាអញបានធើ្វ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធើ្វឡើយ ថាកាមេសុមិច្ឆាចារ អាត្មាអញបានធើ្វ ការវៀរចាកកាមេសុមិច្ឆាចារ អាត្មាអញមិនបានធើ្វឡើយ ថាមុសាវាទ អាត្មាអញបានធើ្វ ការវៀរចាកមុសាវាទ អាត្មាអញមិនបានធើ្វឡើយ
ID: 637356947126728205
ទៅកាន់ទំព័រ៖