ព្រះត្រៃបិដក ភាគ ៦៨

សោឡស​មាណវ​កប្ប​ញ្ហា​និគម​និទ្ទេស​


[១០០​] ព្រះមានព្រះភាគ កាល​គង់នៅ​នា​បា​សា​ណកចេ​តិ​យក្នុងម​គធជនបទ ទ្រង់​បាន​សំដែងធម៌​នេះ​ កាល​ព្រាហ្មណ៍​ទាំង ១៦ ជា​អ្នកបំរើ (នៃ​ពាវ​រី​ព្រាហ្មណ៍​) អារាធនា​សួ​រហើយ​ៗ ព្រះអង្គ​ក៏បាន​ទ្រង់​ដោះស្រាយ​ប្រស្នា។

 [១០១​] ពាក្យ​ថា ព្រះមានព្រះភាគ ទ្រង់​បាន​សំដែងធម៌​នេះ​ គឺ​បាន​សំដែង​បារាយ​នៈ​នេះ។ ពាក្យ​ថា​ ព្រះមានព្រះភាគ នុ៎ះ​ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ បញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ​ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង​ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះមានព្រះភាគ​ទ្រង់​បាន​សំដែងធម៌​នេះ។
 [១០២​] ពាក្យ​ថា កាល​គង់នៅ​ក្នុង​មគធ​ជនបទ គឺ​ក្នុង​ជនបទ​មានឈ្មោះ​ថា មគ​ធៈ​។ ពាក្យ​ថា​ កាល​គង់នៅ គឺ​កាល​ឋិតនៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រា​ទៅ។ ពាក្យ​ថា បា​សា​ណកចេតិយ សេចក្តី​ថា​ ពុទ្ធាសនៈ លោក​ហៅថា បា​សា​ណកចេតិយ ហេតុ​នោះ (លោក​ពោល​ថា​) កាល​គង់នៅ​នា​បា​សា​ណកចេតិយ ក្នុង​មគធ​ជនបទ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637357092977425603
ទៅកាន់ទំព័រ៖