ព្រះត្រៃបិដក ភាគ ៦៨
[១០៥] ប្រសិនបើបុគ្គលបានដឹងអត្ថ បានដឹងធម៌ នៃប្រស្នាមួយៗ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ បុគ្គលនោះ នឹងទៅកាន់ត្រើយនៃជរា និងមរណៈពុំខាន (ព្រោះថា) ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅកាន់ត្រើយ គឺព្រះនិព្វាន ហេតុនោះ ពាក្យថា បារាយនៈ ជាឈ្មោះនៃធម្មបរិយាយនេះ។
[១០៦] ពាក្យថា ប្រសិនបើ នៃប្រស្នាមួយៗ គឺប្រសិនបើ នៃប្រស្នាអជិតមាណពមួយៗ ប្រសិនបើ នៃប្រស្នាតិស្សមេត្តេយ្យមាណពមួយៗ ប្រសិនបើ នៃប្រស្នាបុណ្ណកមាណពមួយៗ ប្រសិនបើ នៃប្រស្នាមេត្តគូមាណពមួយៗ ប្រសិនបើ នៃប្រស្នាធោតកមាណពមួយៗ ប្រសិនបើ នៃប្រស្នាឧបសីវមាណពមួយៗ ប្រសិនបើ នៃប្រស្នានន្ទមាណពមួយៗ ប្រសិនបើ នៃប្រស្នាហេមកមាណពមួយៗ ប្រសិនបើ នៃប្រស្នាតោទេយ្យមាណពមួយៗ ប្រសិនបើ នៃប្រស្នាកប្បមាណពមួយៗ ប្រសិនបើ នៃប្រស្នាជតុកណ្ណីមាណពមួយៗ ប្រសិនបើ នៃប្រស្នាភទ្រាវុធមាណពមួយៗ ប្រសិនបើ នៃប្រស្នាឧទយមាណពមួយៗ ប្រសិនបើ នៃប្រស្នាបោសាលមាណពមួយៗ
ID: 637357093727521718
ទៅកាន់ទំព័រ៖