ព្រះត្រៃបិដក ភាគ ៦៨

ប្រសិនបើ នៃ​ប្រស្នា​មោឃ​រាជ​មា​ណពមួយៗ ប្រសិន​បើ នៃ​ប្រស្នា​បិ​ង្គិ​យមា​ណពមួយៗ​ ហេតុ​នោះ (លោក​ពោល​ថា​) ប្រសិនបើ នៃ​ប្រស្នា​មួយ​ៗ។
 [១០៧​] ពាក្យ​ថា បានដឹង​អត្ថ​ បានដឹង​ធម៌ គឺ​ បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យ​ប្រាកដ​នូវ​សេចក្តី​ថា​ ធម៌​ គឺ​ប្រស្នា​នោះ​ឯង​ អត្ថ​ គឺ​ការ​ដោះស្រាយ​នោះ​ឯង​ ហេតុ​នោះ (លោក​ពោល​ថា​) បានដឹង​អត្ថ​។ ពាក្យ​ថា​ បានដឹង​ធម៌ គឺ​បានដឹង យល់​ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យ​ប្រាកដ​នូវ​ធម៌ ហេតុ​នោះ (លោក​ពោល​ថា​) បានដឹង​ធម៌។
 [១០៨​] ពាក្យ​ថា ប្រតិ​បត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ គឺ​ប្រតិបត្តិ​សម្មាបដិបទា អនុលោម​ប្ប​ដិ​បទា​ អប​ច្ច​នីក​ប្ប​ដិ​បទា អន្វ​ត្ថ​ប្ប​ដិ​បទា​ ធម្មា​នុ​ធម្ម​ប្ប​ដិប​ទា​ ហេតុ​នោះ (លោក​ពោល​ថា​) ប្រ​ត្តិ​បត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌។
 [១០៩​] ពាក្យ​ថា ទៅកាន់​ត្រើយ​នៃជ​រា​ និ​ងមរណៈ​ពុំខាន​ សេចក្តី​ថា​ អមត​និព្វាន លោក​ហៅថា ត្រើយ​នៃជ​រា​ និ​ងមរណៈ បាន​ដល់​សេចក្តី​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់​ចោល​ឧបធិ​ទាំងពួង​ ការ​អស់​តណ្ហា​ ការប្រាសចាក​តម្រេក​ ការ​រលត់ និព្វាន។ ពាក្យ​ថា នឹង​ទៅកាន់​ត្រើយ​នៃជ​រា​ និ​ងមរណៈ​ពុំខាន​ បាន​សេចក្តី​ថា នឹង​ទៅកាន់​ត្រើយ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637357094213989784
ទៅកាន់ទំព័រ៖