ព្រះត្រៃបិដក ភាគ ៦៨

នឹង​បាន​ត្រើយ នឹង​ប៉ះពាល់​ត្រើយ នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ត្រើយ​ ហេតុ​នោះ (លោក​ពោល​ថា​) នឹង​ទៅ​កាន់​ត្រើយ​នៃជ​រា​ និ​ងមរណៈ​ពុំខាន។
 [១១០​] ពាក្យ​ថា ធម៌​ទាំងនេះ ជា​ធម៌​គួរ​នាំ​សត្វ​ទៅកាន់​ត្រើយ​ សេចក្តី​ថា​ ធម៌​ទាំងនេះ ជា​ធម៌​គួរ​នាំ​សត្វ​ទៅកាន់​ត្រើយ គឺ​ញុំាំង​សត្វ​ឲ្យ​ដល់ត្រើយ ឲ្យ​ដល់​ព្រម​នូវ​ត្រើយ ឲ្យ​ដល់​ស៊ប់​នូវ​ត្រើយ​ គឺថា ប្រព្រឹត្តទៅ​ដើម្បី​ឆ្លង​ជរា​ និ​ងមរណៈ ហេតុ​នោះ (លោក​ពោល​ថា​) ធម៌​ទាំងនេះ​ ជា​ធម៌​គួរ​នាំ​សត្វ​ទៅកាន់​ត្រើយ។
 [១១១​] ពាក្យ​ថា ហេតុ​នោះ​... នៃ​ធម្មបរិយាយ​នេះ ត្រង់​ពាក្យ​ថា ហេតុ​នោះ​ គឺ​ព្រោះ​ហេតុ​នោះ ព្រោះ​ដំណើរ​នោះ​ ព្រោះ​ហេតុ​ដូ​ច្នោះ​ ព្រោះ​បច្ច័យ​នោះ​ ព្រោះ​និទាន​នោះ ហេតុ​នោះ (លោក​ពោល​ថា​) ហេតុ​នោះ។ ពាក្យ​ថា នៃ​ធម្មបរិយាយ​នេះ គឺ​នៃ​បារាយ​នៈ​នេះ ហេតុ​នោះ (លោក​ពោល​ថា​) ហេតុ​នោះ​... នៃ​ធម្មបរិយាយ​នេះ។
 [១១២​] ពាក្យ​ថា បារាយ​នៈ ជា​ឈ្មោះ សេចក្តី​ថា អមត​និព្វាន​ លោក​ហៅថា បា​រៈ​ បានខាង​ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការ​ប្រាស​ចាក​តម្រេក ការ​រលត់​ និព្វាន។ មគ្គ​ គឺ​សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ លោក​ហៅថា អាយ​នៈ​។ ពាក្យ​ថា​ ឈ្មោះ គឺ​ជា​នាម ការរាប់​ សេចក្តី​សំគាល់ បញ្ញត្តិ។បេ។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637357094682956503
ទៅកាន់ទំព័រ៖