ព្រះត្រៃបិដក ភាគ ៦៨

ជា​ពាក្យ​សម្រា​ប់​ហៅ ហេតុ​នោះ (លោក​ពោល​ថា​) ពាក្យ​ថា បា​រា​យនៈ ជា​ឈ្មោះ។
[១១៣​] អជិ​តៈ ១ តិ​ស្ស​មេ​ត្តេ​យ្យៈ​ ១ បុណ្ណ​កៈ ១ មេ​ត្ត​គូ​ ១ ធោត​កៈ​ ១ ឧប​សី​វៈ​ ១ នន្ទៈ​ ១ ហេម​កៈ​ ១ ជន​ទាំងពីរ​នាក់​ គឺ​តោ​ទេ​យ្យៈ​ ១ កប្បៈ​ ១ និ​ងជតុ​កណ្ណី​បណ្ឌិត​ ១ ភទ្រា​វុធ ១ ឧទយៈ ១ បោ​សាល​ព្រាហ្មណ៍ ១ មោឃ​រាជ​ជា​អ្នកប្រាជ្ញ ១ បិ​ង្គិយៈ​ជា​អ្នក​ស្វែងរក​គុណ​ធំ​ ១ ព្រាហ្មណ៍​ទាំង ១៦ នាក់​នុ៎ះ ចូល​មក​គាល់​ព្រះពុទ្ធ​ជា​ឥសី ទ្រង់​មាន​ចរណៈ​បរិបូណ៌​ បាន​ចូល​មក​គាល់ សួរ​ប្រស្នា​ដ៏​ល្អិត ចំពោះ​ព្រះពុទ្ធ​ប្រសើរ។

 [១១៤​] អធិប្បាយ​ពាក្យ​ថា ព្រាហ្មណ៍​ទាំង ១៦ នាក់​នុ៎ះ ចូល​មក​គាល់​ព្រះពុទ្ធ ត្រង់​ពាក្យ​ថា នុ៎ះ​ គឺ​ពួក​ព្រាហ្មណ៍​នុ៎ះ។ ពាក្យ​ថា ព្រះពុទ្ធ បាន​ដល់​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ដឹង​ឯង មិន​មាន​បុគ្គល​ជា​អាចារ្យ​ បាន​ត្រា​ស់​ដឹង​ដោយ​ព្រះអង្គ​ឯង​ នូវ​សច្ចៈ​ទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ​ ដែល​ព្រះអង្គ​មិនធ្លាប់​ឮហើយ​ក្នុង​កាលមុន​ ទាំង​បាន​ដល់​សព្វញ្ញុតញ្ញាណ​ក្នុង​សច្ចៈ​ទាំងនោះ និ​ងភាវៈ​ស្ទា​ត់​ក្នុង​ពលៈ​ទាំងឡាយ។ សំនួរ​ត្រង់​ពាក្យ​ថា​ ព្រះពុទ្ធ ចុះឈ្មោះ​ថា​ព្រះពុទ្ធ ដោយ​អត្ថ​ដូចម្ដេច ។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637357095109729836
ទៅកាន់ទំព័រ៖