ព្រះត្រៃបិដក ភាគ ៦៨
ឈ្មោះថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ត្រាស់ដឹងសច្ចៈទាំងឡាយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ញុំាងពពួកសត្វឲ្យត្រាស់ដឹង។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គដឹងធម៌ទាំងពួង។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គឃើញធម៌ទាំងពួង។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គដឹងច្បាស់។ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គរីកហើយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះគេពោលថា ព្រះអង្គមានអាសវៈអស់ហើយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះគេពោលថា ព្រះអង្គមានឧបក្កិលេសចេញហើយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាករាគៈដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាកទោសៈដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាកមោហៈដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់មានកិលេសចេញហើយដោយចំណែកមួយ។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ទៅហើយកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុទ្រង់ជាបុគ្គលឯក ត្រាស់ដឹងចំពោះសម្មាសម្ពោធិញ្ញាណ មិនមានគុណជាតដទៃក្រៃលែងជាង។ ឈ្មោះថាព្រះពុទ្ធ ព្រោះទ្រង់កម្ចាត់បង់សេចក្តីល្ងង់ ព្រោះការបាននូវប្រាជ្ញា។ ព្រះនាមព្រះពុទ្ធនុ៎ះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ
ID: 637357095397422616
ទៅកាន់ទំព័រ៖