ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា ជា​ឥសី គឺជា​អ្នក​ស្វែង។ ព្រះមានព្រះភាគ ឈ្មោះថា​ឥសី​ ព្រោះ​ហេតុ​ទ្រង់​ស្វែង ស្វែងរក ស្វះស្វែង​នូវ​សី​លក្ខ​ន្ធ​ដ៏​ធំ។បេ។ ឬថា​ ឈ្មោះថា​ឥសី ព្រោះ​ហេតុ​ព្រះមានព្រះភាគ ត្រូវ​សត្វ​ទាំងឡាយ​មាន​ស័ក្តិធំ រក ស្វែង​ ស្វះ​ស្វែង​ថា​ ព្រះពុទ្ធ​គង់​ក្នុង​ទីណា ព្រះមានព្រះភាគ​គង់​ក្នុង​ទីណា​ ព្រះពុទ្ធ​ជា​ទេវតា​ដ៏​ធំជាង​ទេវតា គង់​ក្នុង​ទីណា​ ព្រះពុទ្ធ​ជា​នរៈ​អង់អាច គង់​ក្នុង​ទីណា ហេតុ​នោះ (លោក​ពោល​ថា​) ជា​ឥសី មាន​ចរណៈ​បរិបូណ៌។
 [១១៦​] ពាក្យ​ថា សួរ​ប្រស្នា​ដ៏​ល្អិត ត្រង់​ពាក្យ​ថា សួរ គឺ​ សួរ​ អង្វរ អារាធនា​ ជ្រះថ្លា។ ពាក្យ​ថា ប្រស្នា​ដ៏​ល្អិត គឺ ប្រស្នា​ដ៏​ជ្រាលជ្រៅ ដែល​បុគ្គល​ឃើញ​បាន​ដោយ​កម្រ​ ត្រាស់​ដឹង​បាន​ដោយ​កម្រ ដ៏​ល្អិត​ឧត្តម​ មិនជា​ទី​ស្ទង់​ដោយ​សេចក្តី​ត្រិះរិះ ជា​ប្រស្នា​ដ៏​ម៉ត់ចត់ មានតែ​បណ្ឌិត​ទើប​ដឹង​បាន​ ហេតុ​នោះ (លោក​ពោល​ថា​) សួរ​ប្រស្នា​ដ៏​ល្អិត។
 [១១៧​] ពាក្យ​ថា ព្រះពុទ្ធ ក្នុង​បទ​ថា ចូល​មក​គាល់​ព្រះពុទ្ធ​ប្រសើរ​ គឺ​ព្រះមានព្រះភាគ។បេ។ បញ្ញត្តិ​ថា ព្រះពុទ្ធ​នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង។ ពាក្យ​ថា ប្រសើរ គឺ​ លើស ប្រសើរ​ ប្រសើរ​វិសេស​ ជា​ប្រធាន ឧត្តម​ ថ្លៃថ្លា ហេតុ​នោះ (លោក​ពោល​ថា​) ព្រះពុទ្ធ​ប្រសើរ។ ពាក្យ​ថា​ ចូល​មក​គាល់ គឺ ចូល​មករ​ក ចូល​មក​ជិត​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637357096160020191
ទៅកាន់ទំព័រ៖