ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា មាន​ចក្ខុ គឺ​ព្រះមានព្រះភាគ មាន​ចក្ខុ​ដោយ​ចក្ខុ​ ៥ គឺ​មាន​ចក្ខុ​ដោយ​មំសចក្ខុ ១ មាន​ចក្ខុ​ដោយ​ទិព្វចក្ខុ​ ១ មាន​ចក្ខុ​ដោយ​បញ្ញាចក្ខុ ១ មាន​ចក្ខុ​ដោយ​ពុទ្ធ​ចក្ខុ ១ មាន​ចក្ខុ​ដោ​យស​មន្ដ​ចក្ខុ​ ១។ ព្រះមានព្រះភាគ​មាន​ចក្ខុ​ដោយ​មំសចក្ខុ តើ​ដូចម្ដេច។បេ។ ព្រះមានព្រះភាគ​មាន​ចក្ខុ​ដោ​យស​មន្ដ​ចក្ខុ​ យ៉ាង​នេះ​ ហេតុ​នោះ (លោក​ពោល​ថា​) ជន​ទាំងនោះ​ដែល​ព្រះពុទ្ធ​មាន​ចក្ខុ បាន​ឲ្យ​ត្រេកអរ​ហើយ។
 [១២៥​] ពាក្យ​ថា ព្រះពុទ្ធ​ទ្រង់​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ ត្រង់​ពាក្យ​ថា ព្រះពុទ្ធ​ បាន​ដល់​ ព្រះមានព្រះភាគ។បេ។ បញ្ញត្តិ​ថា ព្រះពុទ្ធ​នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង។ ពាក្យ​ថា ទ្រង់​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ សេចក្តី​ថា សុរិ​យៈ​ លោក​ហៅថា​ ព្រះអាទិត្យ។ សុរិ​យៈ​នោះ​ជា​គោត​មៈ​ដោយ​គោត្រ ព្រះមានព្រះភាគ​ក៏​ជា​គោត​មៈ​ដោយ​គោត្រ​ ព្រះមានព្រះភាគ ជា​ញាតិ​ដោយ​គោត្រ ជា​ផៅពង្ស​ដោយ​គោត្រ​នៃ​សុរិ​យៈ ហេតុ​នោះ​ ព្រះពុទ្ធ ឈ្មោះថា​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ ហេតុ​នោះ​ (លោក​ពោល​ថា​) ដែល​ព្រះពុទ្ធ​ទ្រង់​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ។
 [១២៦​] ពាក្យ​ថា បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ សេចក្តី​ថា ការ​ចៀស​ ការ​វាង ការ​វាង​ស្រឡះ ចេតនា​ជាហេតុ​វៀរ​ ការ​វៀរ ការ​មិន​ធ្វើ
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637357097929309201
ទៅកាន់ទំព័រ៖