ព្រះត្រៃបិដក ភាគ ៦៨

ការ​មិន​សាង ការ​មិន​សម្ពព ការ​មិន​ប្រព្រឹត្ត​កន្លង​កម្រិ​ត ការ​ផ្ដាច់​ស្ពាន​ក្នុង​ការ​ប្រកបដោយ​អសទ្ធម្ម​ លោក​ហៅថា ព្រហ្មចរិយៈ។ មួយទៀត បើ​ពោល​ដោយអំណាច​និប្បរិយាយ មគ្គ​ប្រកបដោយ​អង្គ​ ៨ ដ៏​ប្រសើរ គឺ​ ប្រាជ្ញា​យល់ឃើញ​ត្រូវ​ សេចក្តី​ត្រិះរិះ​ត្រូវ សំដី​ត្រូវ ការងារ​ត្រូវ ការ​ចិញ្ចឹមជីវិត​ត្រូវ ការ​ព្យាយាម​ត្រូវ​ សេចក្តី​រឭក​ត្រូវ ការ​តម្កល់ចិត្ត​ឲ្យ​នឹង​ត្រូវ​ លោក​ហៅថា​ ព្រហ្មចរិយៈ។ ពាក្យ​ថា បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ គឺ​បាន​ប្រព្រឹត្ត​ ប្រព្រឹត្ត​សមាទាន​ព្រហ្មចរិយៈ ហេតុ​នោះ (លោក​ពោល​ថា​) ក៏បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ។
 [១២៧​] ពាក្យ​ថា ក្នុង​សំណាក់​ព្រះ​សាស្តា មាន​ប្រាជ្ញា​ប្រសើរ​ គឺ ព្រះ​សាស្ដា​មាន​ប្រាជ្ញា​ប្រសើរ​ មាន​ប្រាជ្ញា​ដ៏​លើស មាន​ប្រាជ្ញា​ប្រសើរ​បំផុត មាន​ប្រាជ្ញា​ជា​ប្រធាន មាន​ប្រាជ្ញា​ដ៏​ឧត្តម មាន​ប្រាជ្ញា​ដ៏​ថ្លៃថ្លា។ ពាក្យ​ថា ក្នុង​សំណាក់ គឺ​ក្នុង​សំណាក់ ក្បែ​រ ជិត មិន​ឆ្ងាយ​ កៀក ហេតុ​នោះ (លោក​ពោល​ថា​) ក្នុង​សំណាក់​ព្រះ​សាស្តា មាន​ប្រាជ្ញា​ប្រសើរ។ ហេតុ​នោះ លោក​ពោល​ពាក្យ​នេះ​ថា​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637357098258726819
ទៅកាន់ទំព័រ៖