ព្រះត្រៃបិដក ភាគ ៦៨

ជន​ទាំងនោះ ដែល​ព្រះពុទ្ធ​ទ្រង់​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ​មាន​ចក្ខុ​ បាន​ឲ្យ​ត្រេកអរ​ហើយ ក៏បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ក្នុង​សំណាក់​ព្រះ​សាស្តា មាន​ប្រាជ្ញា​ប្រសើរ។
[១២៨​] សេចក្តី​នៃ​ប្រស្នា​មួយ​ៗ ដែល​ព្រះពុទ្ធ​សំដែង​ហើយ​យ៉ាងណា បើ​បុគ្គល​ណា ប្រតិបត្តិ​តាម​យ៉ាងនោះ​ បុគ្គល​នោះ នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ ទៅកាន់​ត្រើយ​បាន។

 [១២៩​] ពាក្យ​ថា នៃ​ប្រស្នា​មួយ​ៗ គឺ​ នៃ​ប្រស្នា​អជិត​មា​ណពមួយៗ​ នៃ​ប្រស្នា​តិ​ស្ស​មេ​ត្តេ​យ្យ​មា​ណពមួយៗ។បេ។ នៃ​ប្រស្នា​បិ​ង្គិ​យមា​ណពមួយៗ ហេតុ​នោះ (លោក​ពោល​ថា​) នៃ​ប្រស្នា​មួយ​ៗ។
 [១៣០​] ពាក្យ​ថា ដែល​ព្រះពុទ្ធ​សំដែង​ហើយ​យ៉ាងណា ត្រង់​ពាក្យ​ថា ព្រះពុទ្ធ បាន​ដល់​ ព្រះមានព្រះភាគ។បេ។ បញ្ញត្តិ​ថា ព្រះពុទ្ធ​នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង។ ពាក្យ​ថា ដែល​ព្រះពុទ្ធ​សំដែង​ហើយ​យ៉ាងណា សេចក្តី​ថា ដែល​ព្រះពុទ្ធ​ប្រាប់​ សំដែង តែងតាំង​ តាំងផ្ដើម បើក​ វែកញែក ធ្វើឲ្យ​រាក់ ប្រកាស​ហើយ យ៉ាងណា​ ហេតុ​នោះ (លោក​ពោល​ថា​) ដែល​ព្រះពុទ្ធ​សំដែង​ហើយ យ៉ាងណា។
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637357098755509042
ទៅកាន់ទំព័រ៖