ព្រះត្រៃបិដក ភាគ ៦៨

 [១៣១​] ពាក្យ​ថា បើ​បុគ្គល​ណា​ប្រតិបត្តិ​តាម​យ៉ាងនោះ គឺ​បើ​បុគ្គល​ប្រតិបត្តិ​សម្មាបដិបទា​ អនុលោម​ប្ប​ដិ​បទា អប​ច្ច​នីក​ប្ប​ដិ​បទា​ អន្វ​ត្ថ​ប្ប​ដិ​បទា ធម្មា​នុ​ធម្ម​ប្ប​ដិប​ទា​ ហេតុ​នោះ (លោក​ពោល​ថា​) បើ​បុគ្គល​ណា​ប្រតិបត្តិ​តាម​យ៉ាងនោះ។
 [១៣២​] ពាក្យ​ថា បុគ្គល​នោះ​នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ ទៅកាន់​ត្រើយ សេចក្តី​ថា​ អមត​និព្វាន លោក​ហៅថា ត្រើយ បាន​ដល់ សេចក្តី​រម្ងាប់​សង្ខារ​ទាំងពួង ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា​ ការប្រាសចាក​តម្រេក សេចក្តី​រលត់ និពា្វន។ កិលេស​ទាំងឡាយ​ ខន្ធ​ទាំងឡាយ និ​ងអភិសង្ខារ​ទាំងឡាយ​ លោក​ហៅថា ទី​មិនមែន​ត្រើយ។ ពាក្យ​ថា បុគ្គល​នោះ នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ​ ទៅកាន់​ត្រើយ គឺ​បុគ្គល​នោះ​ នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ​ ទៅកាន់​ត្រើយ បាន​ត្រើយ ពាល់ត្រូវ​ត្រើយ ធ្វើឲ្យ​ជាក់ច្បាស់​ត្រើយ ហេតុ​នោះ​ (លោក​ពោល​ថា​) បុគ្គល​នោះ នឹង​ចេញ​អំពី​ទី​មិនមែន​ត្រើយ ទៅកាន់​ត្រើយ។ ហេតុ​នោះ លោក​ពោល​ពាក្យ​នេះ​ថា​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637357099081488364
ទៅកាន់ទំព័រ៖