ព្រះត្រៃបិដក ភាគ ៦៨
អមតនិព្វាន លោកហៅថា ត្រើយ បានដល់សេចក្តីរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា សេចក្តីប្រាសចាកតម្រេក សេចក្តីរលត់ និពា្វន។ មគ្គ លោកហៅថា អាយនៈ។ ពាក្យថា ដោយប្រការដូច្នេះ គឺជាការតបទ។បេ។ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ ហេតុនោះ (លោកពោលថា) បារាយនៈ ដោយប្រការដូច្នេះ។ ហេតុនោះ លោកពោលពាក្យនេះថា
បុគ្គលកាលចម្រើនមគ្គដ៏ឧត្តម នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន មគ្គនោះ តែងប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រើយ ហេតុនោះ មគ្គ (លោកពោលថា) បារាយនៈដោយប្រការដូច្នេះ។
[១៣៨] (បិង្គិយៈមានអាយុពោលដូច្នោះថា) ខ្ញុំនឹងច្រៀងតាមបារាយនៈ ព្រះមានព្រះភាគ ព្រះអង្គមានមន្ទិលគឺកិលេសទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ (ទ្រង់ឃើញហើយយ៉ាងណា ទ្រង់ពោលយ៉ាងនោះ) ទ្រង់នឹងពោលមុសាព្រោះហេតុដូចម្តេចកើត។
ID: 637357100424472438
ទៅកាន់ទំព័រ៖