ព្រះត្រៃបិដក ភាគ ៦៨
ថាពលៈ ៥ អាត្មាអញមិនបានចម្រើនទេ ថាពោជ្ឈង្គទាំង ៧ អាត្មាអញមិនបានចម្រើនទេ ថាមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ អាត្មាអញមិនបានចម្រើនទេ ថាទុក្ខ អាត្មាអញមិនបានកំណត់ដឹងទេ ថាសមុទ័យ អាត្មាអញមិនបានលះបង់ទេ ថាមគ្គ អាត្មាអញមិនបានចម្រើនទេ ថានិរោធ អាត្មាអញមិនបានធើ្វឲ្យជាក់ច្បាស់ទេ។ ពាក្យថា ការហាមឃាត់កុក្កុច្ចៈទាំងឡាយ បានន័យថា ការទប់ ការរារាំង ការលះ ការរំងាប់ ការលះចោល ការស្ងប់រំងាប់កុក្កុច្ចៈ (ដៅចំពោះ) អមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ការហាមឃាត់កុក្កុច្ចៈទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧទយៈ តថាគតសំដែងថា) ការលះនូវអកុសលធម៌ទាំង ២ គឺកាមច្ឆន្ទៈ និងទោមនស្សផង ការបន្ទោបង់ចិត្តរួញរាផង ការហាមឃាត់កុក្កុច្ចៈទាំងឡាយផង (ជាអញ្ញាវិមោក្ខ)។
[១៣] មួយទៀត តថាគតសំដែងនូវឧបេក្ខា និងសតិដ៏បរិសុទ្ធ នូវការត្រិះរិះធម៌ស្ទុះទៅមុន ថាជាអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។
ID: 637356947870156693
ទៅកាន់ទំព័រ៖