ព្រះត្រៃបិដក ភាគ ៦៨
[១៣៩] ពាក្យថា ខ្ញុំនឹងច្រៀងតាមបារាយនៈ គឺខ្ញុំនឹងច្រៀងតាមចម្រៀង នឹងច្រៀងតាមភាសិតដែលព្រះមានព្រះភាគសំដែងហើយ នឹងច្រៀងតាមភាសិតដែលព្រះមានព្រះភាគពោលហើយ នឹងច្រៀងតាមភាសិត (របស់ព្រះមានព្រះភាគ) ហេតុនោះ (លោកពោលថា) ខ្ញុំនឹងច្រៀងតាមបារាយនៈ។ ពាក្យថា ដូច្នេះ ក្នុងបទថា បិង្គិយៈមានអាយុពោលដូច្នេះ គឺជាការតបទ។បេ។ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យពោលដោយគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយការគោរពកោតក្រែង។ ពាក្យថា បិង្គិយៈ គឺជាឈ្មោះ ជាពាក្យសម្រាប់រាប់ ជាគ្រឿងសំគាល់ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមប្បញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាសនៃព្រះថេរៈនោះ ហេតុនោះ (លោកពោលថា) បិង្គិយៈមានអាយុពោលដូច្នេះ។
[១៤០] ពាក្យថា ទ្រង់ឃើញយ៉ាងណា ទ្រង់ពោលយ៉ាងនោះ គឺទ្រង់ឃើញយ៉ាងណា ទ្រង់ពោល ប្រាប់ សំដែង តែងតាំង តាំងផ្តើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស យ៉ាងនោះថា សង្ខារទាំងពួងមិនទៀង។បេ។
ID: 637357100835931364
ទៅកាន់ទំព័រ៖