ព្រះត្រៃបិដក ភាគ ៦៨
ឲ្យដល់នូវការមិនមានទីកើត មានកិរិយាមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធ ឈ្មោះថាមិនមានព្រៃ មានព្រៃចេញហើយ ប្រាសចាកព្រៃ លះបង់ព្រៃ រួចស្រឡះចាកព្រៃ ប្រព្រឹត្តកន្លងព្រៃទាំងអស់ ហេតុនោះ (លោកពោលថា) មានព្រៃចេញហើយ។ ពាក្យថា ព្រះពុទ្ធនាគ គឺព្រះមានព្រះភាគ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនធ្វើអំពើអាក្រក់។ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនលុះ។ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនមក។បេ។ ព្រះមានព្រះភាគ ឈ្មោះថានាគ ព្រោះហេតុទ្រង់មិនមក យ៉ាងនេះ ហេតុនោះ (លោកពោលថា) មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ។
[១៤៣] អធិប្បាយពាក្យថា គប្បីពោលមុសា ព្រោះហេតុដូចម្ដេចកើត ត្រង់ពាក្យថា ព្រោះហេតុដូចម្ដេចកើត គឺ ព្រោះហេតុអ្វី ព្រោះការណ៍អ្វី ព្រោះបច្ច័យអ្វី ហេតុនោះ (លោកពោលថា) ព្រោះហេតុដូចម្ដេចកើត។ ពាក្យថា គប្បីពោលមុសា គឺគប្បីពោលពាក្យមុសាពោលមុសាវាទ ពោលពាក្យមិនប្រសើរ។ បុគ្គលពួកខ្លះក្នុងលោកនេះ ទៅក្នុងទីប្រជុំក្តី ទៅក្នុងបរិស័ទក្តី ទៅក្នុងកណ្ដាលពួកញាតិក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្តី ដែលគេកោះទៅសួរជាសាក្សីថា ម្នាលបុរសដ៏ចំរើន អ្នកចូរមក អ្នកដឹងហេតុណា ចូរពោលហេតុនោះ
ID: 637357102220639904
ទៅកាន់ទំព័រ៖