ព្រះត្រៃបិដក ភាគ ៦៨

កាល​មិនដឹង ពោល​ថា​ខ្ញុំ​ដឹងក្តី កាល​ដឹង ពោល​ថា​ខ្ញុំ​មិនដឹង​ក្តី​ កាល​មិនឃើញ ពោល​ថា​ខ្ញុំ​ឃើញ​ក្តី កាល​ឃើញ​ ពោល​ថា​ខ្ញុំ​មិនឃើញ​ក្តី​ ពោល​សម្បជានមុសាវាទ ព្រោះ​ហេតុ​នៃ​ខ្លួន​ក្តី ព្រោះ​ហេតុ​នៃ​បុគ្គល​ដទៃ​ក្តី​ ព្រោះហេតុតែ​សំណូក​ណាមួយ​ក្តី​ នេះ​លោក​ហៅថា​ ពាក្យ​មុសា។ មួយទៀត ការ​ពោល​មុសា​ដោយ​អាការ​ ៣ គឺ មុនដំបូង មុសាវាទ​របស់​បុគ្គល​នោះ​ថា អញ​នឹង​ពោល​មុសា ១ មុសាវាទ​របស់​បុគ្គល​កំពុង​ពោល​ថា​ អញ​កំពុង​ពោល​មុសា ១ មុសាវាទ​របស់​បុគ្គល​ពោល​រួចហើយ​ថា អញ​ពោល​មុសា​ហើយ ១ នេះ​ការ​ពោល​មុសា​ដោយ​អាការ​ ៣។ មួយទៀត ការ​ពោល​មុសា​ដោយ​អាការ​ ៤ យ៉ាង គឺ មុនដំបូង មុសាវាទ​របស់​បុគ្គល​នោះ​ថា អញ​នឹង​ពោល​មុសា ១។បេ។ ការ​ពោល​មុសា​ដោយ​អាការ ៥ ដោយ​អាការ​ ៦ ដោយ​អាការ ៧ ដោយ​អាការ​ ៨ គឺ មុនដំបូង​ មុសាវាទ​របស់​បុគ្គល​នោះ​ថា អញ​នឹង​ពោល​មុសា ១ មុសាវាទ​របស់​បុគ្គល​កំពុង​ពោល​ថា​ អញ​កំពុង​ពោល​មុសា ១ មុសាវាទ​របស់​បុគ្គល​ពោល​រួចហើយ​ថា អញ​ពោល​មុសា​ហើយ ១ ពោល​បិទបាំង​ទិដ្ឋិ​ ១ បិទបាំង​ខន្ដី ១ បិទបាំង​សេចក្តី​គាប់ចិត្ត ១ បិទបាំង​សញ្ញា ១ បិទបាំង​សេចក្តី​ពិត​ ១ នេះ​ការ​ពោល​មុសា​ដោយ​អាការ ៨។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637357102498331702
ទៅកាន់ទំព័រ៖