ព្រះត្រៃបិដក ភាគ ៦៨

 [១៤៩​] អធិប្បាយ​ពាក្យ​ថា ព្រះពុទ្ធ​ទ្រង់​បន្ទោ​បង់ង​ងឹ​ត មាន​សម​ន្ត​ចក្ខុ​ ត្រង់​ពាក្យ​ថា​ បន្ទោ​បង់ង​ងឹ​ត គឺ ព្រះមានព្រះភាគ​បាន​បន្ទោបង់​ កំ​ចា​ត់ប​ង់​ លះបង់​ បន្សាត់​បង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មា​ននូ​វង​ងឹ​តគឺ​រាគៈ ងងឹត​គឺ​ទោសៈ ងងឹត​គឺ​មោហៈ ងងិត​គឺ​មានះ ងងឹត​គឺ​ទិដ្ឋិ​ ងងឹត​គឺ​កិលេស ងងឹត​គឺ​ទុច្ចរិត ធម្មជាត​ធ្វើឲ្យ​ងងឹត​ ធើ្វ​មិន​ឲ្យ​មាន​ចក្ខុ​ ធ្វើ​មិន​ឲ្យ​មាន​ញាណ​ រំលត់​ប្រាជ្ញា ប្រព្រឹត្តទៅ​ក្នុង​ពួក​នៃ​សេចក្តី​ចង្អៀតចង្អល់ មិន​ប្រព្រឹត្តទៅ​ដើម្បី​និព្វាន​ ហេតុ​នោះ (លោក​ពោល​ថា​) បន្ទោបង់​ងងឹត។ ពាក្យ​ថា ព្រះពុទ្ធ បាន​ដល់​ព្រះមានព្រះភាគ។បេ។ បញ្ញត្តិ​ថា​ ព្រះពុទ្ធ​នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង។ ពាក្យ​ថា​ សម​ន្ដ​ចក្ខុ សេចក្តី​ថា​ សព្វ​ញ្ញុ​តញ្ញាណ លោក​ហៅ​ថា​ សម​ន្ដ​ចក្ខុ។បេ។ ព្រះ​តថាគត ព្រះនាម​ថា សម​ន្ដ​ចក្ខុ ដោយហេតុ​នោះ ហេ​តុ​នោះ (លោក​ពោល​ថា​) ព្រះពុទ្ធ​ទ្រង់​បន្ទោបង់​ងងឹត មាន​សម​ន្ត​ចក្ខុ។
 [១៥០​] អធិប្បាយ​ពាក្យ​ថា ទ្រង់​ដល់ទីបំផុត​លោក ប្រព្រឹត្ត​កន្លង​ហើយ​នូវ​ភព​ទាំងពួង​ ត្រង់​ពាក្យ​ថា លោក គឺ លោក​ ១ បាន​ដល់​ភវ​លោក។ លោក២ បាន​ដល់​សម្បត្តិ​ភវ​លោក​ ១ វិបត្តិ​ភវ​លោក​ ១។ លោក ៣ បាន​ដល់​វេទនា​ ៣។ លោក​ ៤ បាន​ដល់​អាហារ​ ៤។ លោក​ ៥ បាន​ដល់​ឧបា​ទា​នក្ខ​ន្ធ ៥។ លោក​ ៦ បាន​ដល់​អាយតនៈ​ខាងក្នុង​ ៦។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637357756678216134
ទៅកាន់ទំព័រ៖