ព្រះត្រៃបិដក ភាគ ៦៨
ដូចហង្ស គប្បីចួបប្រសព្វបានចំពោះនូវស្រះធំ ដែលមនុស្សកសាងក្តី អនោតត្តស្រះក្តី មហាសមុទ្រក្តី ដែលមិនកម្រើក មានទឹករាប់មិនអស់យ៉ាងណា ខ្ញុំឈ្មោះបិង្គិយព្រាហ្មណ៍ បានចួបប្រសព្វ បានចំពោះនូវព្រះពុទ្ធមានព្រះភាគ ព្រះអង្គមិនកម្រើក មានតេជះរាប់មិនបាន មានញាណបែកធ្លាយ មានចក្ខុបើកហើយ ព្រះអង្គឆ្លៀវឆ្លាសក្នុងប្រភេទនៃប្រាជ្ញា ព្រះអង្គបានបដិសម្ភិទា បានចតុវេសារជ្ជញ្ញាណ ទ្រង់មានព្រះទ័យចុះស៊ប់ក្នុងផលសមាបត្តិដ៏បរិសុទ្ធ ទ្រង់មានអត្តភាពមិនផ្សេងគ្នា ទ្រង់មិនពោលពីរព្រះឱស្ឋ ទ្រង់មិនញាប់ញ័រ ទ្រង់មានការប្ដេជ្ញាទៀង ទ្រង់មិនតូច ទ្រង់ធំ ទ្រង់មានប្រាជ្ញាជ្រៅ ទ្រង់មានប្រាជ្ញាប្រមាណមិនបាន ទ្រង់មានប្រាជ្ញាមិនអាចអ្នកណាស្ទង់បាន ទ្រង់មានរតនៈច្រើន ទ្រង់ស្មើដោយសាគរ ទ្រង់ប្រកបដោយឧបេក្ខា ៦ ទ្រង់មានព្រះគុណធំទូលាយ ថ្លឹងមិនបាន ប្រមាណមិនត្រូវ ព្រះមានព្រះភាគនោះ ទ្រង់ប្រកបដោយតាទិគុណ ទ្រង់ជាអ្នកពោលដ៏ប្រសើរជាងជនអ្នកពោលទាំងឡាយ ដូចភ្នំសិនេរុ ប្រសើរជាងភ្នំទាំងឡាយ ឬដូចគ្រុឌ ប្រសើរជាងទិជសត្វទាំងឡាយ ឬក៏ដូចសីហៈ ប្រសើរជាងពួកម្រឹគ ពុំនោះសោត
ID: 637357758858727826
ទៅកាន់ទំព័រ៖