ព្រះត្រៃបិដក ភាគ ៦៨

 [១៥៧​] ពាក្យ​ថា ជន​ទាំងឡាយ​ណា​... ជន​ទាំងឡាយ​នោះ​ បាន​ព្យាករ​ហើយ​ ត្រង់​ពាក្យ​ថា​ ជន​ទាំងឡាយ​ណា គឺ ពាវ​រី​ព្រាហ្មណ៍​ណា​ និ​ង​ពួក​ជន​ដទៃ​ណា ជា​អាចារ្យ​របស់​ពាវ​រី​ព្រាហ្មណ៍​នោះ ព្រាហ្មណ៍​ទាំងនោះ​បាន​ព្យាករ​ ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក វែកញែក​ ធ្វើឲ្យ​ងាយ ប្រ​កាស​នូវ​ទិដ្ឋិ​របស់​ខ្លួន​ សេចក្តី​គួរ​របស់​ខ្លួន សេចក្តី​គាប់ចិត្ត​របស់​ខ្លួន​ លទ្ធិ​របស់​ខ្លួន អធ្យាស្រ័យ​របស់​ខ្លួន សេចក្តី​ប៉ុនប៉ង​របស់​ខ្លួន​ ហេតុ​នោះ (លោក​ពោល​ថា​) ជន​ទាំងឡាយ​ណា​... ជន​ទាំងឡាយ​នោះ​បាន​ព្យាករ​ហើយ។
 [១៥៨​] ពាក្យ​ថា ក្នុង​កាល​មុ​នអំពី​សាសនា​នៃ​ព្រះ​គោតម គឺ ក្នុង​កាលមុន​អំពី​សាសនា​ព្រះ​គោតម ដទៃ​អំពី​សាសនា​ព្រះ​គោតម​ ក្នុង​កាលមុន​ដំបូង​អំពី​សាសនា​ព្រះ​គោតម ក្នុង​កាលមុន​បង្អស់​អំពី​សាសនា​ព្រះ​គោតម​ អំពី​សាសនាព្រះពុទ្ធ អំពី​សាសនា​ព្រះ​ជិនស្រី អំពី​សាសនា​ព្រះ​តថាគត អំពី​សាសនាព្រះពុទ្ធ​ជា​ទេវតា​ អំពី​សាសនា​អរហន្ត ហេតុ​នោះ (លោក​ពោល​ថា​) ក្នុង​កាល​មុ​ន អំពី​សាសនា​នៃ​ព្រះ​គោតម។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637357759635567240
ទៅកាន់ទំព័រ៖