ព្រះត្រៃបិដក ភាគ ៦៨

វិបស្សនា​នោះ ជា​ខាងដើម ជា​ខាងមុខ ជា​ប្រធាន​នៃ​អញ្ញា​វិមោក្ខ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​ត្រិះរិះ​ធម៌​ស្ទុះ​ទៅ​មុន​ យ៉ាងនេះ​ក៏បាន។
 [១៦​] ពាក្យ​ថា តថាគត​សំដែង​ថា អញ្ញា​វិមោក្ខ គឺ​អរហត្ត​វិមោក្ខ​ លោក​ហៅថា អញ្ញា​វិមោក្ខ តថាគត​ពោល​ដោយ​ប្រពៃ​ ប្រាប់ សំដែង ប្រញ័ប្ត តាំងផ្ដើម បើក វែកញែក ធើ្វ​ឲ្យ​ងាយ​នូវ​អរហត្ត​វិមោក្ខ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​សំដែង​ថា អញ្ញា​វិមោក្ខ។
 [១៧​] ពាក្យ​ថា អវិជ្ជា ក្នុង​បទ​ថា ជា​គ្រឿង​ទម្លាយ​អវិជ្ជា បាន​ដល់​ ការ​មិនដឹង​ក្នុង​ទុក្ខ។បេ។ គន្លឹះ​គឺ​អវិជ្ជា មោហៈ អកុសលមូល។ ពាក្យ​ថា​ ជា​គ្រឿង​ទម្លាយ​អវិជ្ជា បានន័យ​ថា​ ការ​បំបែក ការ​ទម្លាយ ការ​លះ ការ​រំងាប់​ ការ​លះ​ចោល ការ​កំចាត់​បង់​នូវ​អវិជ្ជា គឺ​អមត​និពា្វន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​គ្រឿង​ទម្លាយ​អវិជ្ជា។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(មួយទៀត​) តថាគត​សំដែង​នូវ​ឧបេក្ខា និង​សតិ​ដ៏​បរិសុទ្ធ នូវ​ការ​ត្រិះរិះ​ធម៌​ស្ទុះ​ទៅ​មុន​ ថា​ជា​អញ្ញា​វិមោក្ខ ជា​គ្រឿង​ទម្លាយ​អវិជ្ជា។
[១៨​] (ឧទយ​មាណព​ទូល​សួរ​ថា​) សត្វលោក​មាន​អ្វី​ជា​គ្រឿង​ចងទុក អ្វី​ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វលោក​នោះ​ ដែល​លោក​ពោល​ថា និព្វាន តើ​ព្រោះ​ការ​លះ​អ្វី​បាន។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637356948750073427
ទៅកាន់ទំព័រ៖