ព្រះត្រៃបិដក ភាគ ៦៨
ធ្វើសេចក្តីត្រិះរិះ ដែលប្រកបដោយសេចក្តីអាណិតចំពោះបុគ្គលដទៃឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរឲ្យចម្រើន ធ្វើសេចក្តីត្រិះរិះ ប្រកបដោយការមិនចង់ឲ្យគេមើលងាយឲ្យចម្រើន ហេតុនោះ (លោកពោលថា) ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា
ជនទាំងឡាយណាក្នុងកាលមុន (អំពីសាសនានៃព្រះគោតម) ជនទាំងឡាយនោះ បានព្យាករហើយថា ហេតុមានមកហើយដូច្នេះៗ នឹងមានតទៅដូច្នេះៗ ពាក្យទាំងអស់នោះ (មិនទាន់ប្រាកដទេ) ជាពាក្យជឿស្តាប់បុគ្គលដទៃ ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន (ខ្ញុំមិនពេញចិត្តនឹងពាក្យនោះឡើយ)។
[១៦២] ព្រះគោតមនោះ តែមួយព្រះអង្គឯង ទ្រង់បន្ទោបង់ងងឹត គង់នៅជាសុខ ទ្រង់មានរស្មីរុងរឿង ទ្រង់ធ្វើពន្លឺ (ដល់លោក) ព្រះគោតម មានប្រាជ្ញាជាគ្រឿងប្រាកដ ព្រះគោតម មានប្រាជ្ញាដូចផែនដី។
ID: 637357760509167513
ទៅកាន់ទំព័រ៖