ព្រះត្រៃបិដក ភាគ ៦៨
[១៦៣] អធិប្បាយពាក្យថា តែមួយព្រះអង្គឯង ទ្រង់បន្ទោបង់ងងឹត គង់នៅជាសុខ ត្រង់ពាក្យថា តែមួយព្រះអង្គឯង គឺ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយចំណែកនៃបព្វជ្ជា តែមួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាគម្រប់ពីរ តែមួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាករាគៈដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាកទោសៈដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាកមោហៈដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់មិនមានកិលេសដោយចំណែកមួយ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ស្ដេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលមួយនាក់ តែមួយព្រះអង្គឯង ព្រោះហេតុត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរតែមួយព្រះអង្គ។
ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់នៅក្មេង មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យដ៏ចម្រើន គឺ បឋមវ័យ កាលព្រះមាតា និងព្រះបិតា មិនសព្វព្រះហឫទ័យ (នឹងការចេញបព្វជ្ជា) មានព្រះភ័ក្រ្តជោកដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង ពិលាប ទ្រង់ក៏លះបង់ពពួកញាតិ
ID: 637357760870422893
ទៅកាន់ទំព័រ៖