ព្រះត្រៃបិដក ភាគ ៦៨

 ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ដោយ​សេចក្តី​ថា​ លះបង់​តណ្ហា តើ​ដូចម្ដេច។ ព្រះអង្គ​តែមួយ​ព្រះអង្គ​ឯង មិន​មាន​បុគ្គល​ជាគម្រប់​ពីរ​យ៉ាងនេះ​ហើយ ទ្រង់​មិន​ប្រហែស​ មាន​ព្យាយាម​ជា​គ្រឿង​ដុ​តកម្ដៅ​កិលេស​ មាន​ព្រះទ័យ​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ទ្រង់​តាំង​សេចក្តី​ព្យាយាម​ធំ​ ទៀប​គល់​ពោធិព្រឹក្ស ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ទ្រង់​កំចាត់​បង់​មារ​ ព្រម​ទាំង​សេនា​ ដែល​ជា​អ្នក​មិន​លះបង់​អកុសលធម៌​ ជា​ផៅពង្ស​នៃ​បុគ្គល​ប្រហែស ទ្រង់​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​នូវ​តណ្ហា​ មា​នប​ណ្ដា​ញដែល​ហូរ​ទៅ​ ផ្សាយ​ទៅ ក្នុង​អា​រម្ម​ណ៍​ផ្សេង​ៗ។
បុរស​ដែល​មាន​តណ្ហា​ជាគម្រប់​ពីរ រមែង​អន្ទោល​ទៅកាន់​ភាព​នៃ​ប្រការ​នេះ​ និ​ងភាព​នៃ​ប្រការ​ដទៃ​ អស់​កាល​ដ៏​វៃង មិន​កន្លង​នូវ​សង្សារ​បាន ភិក្ខុ​អ្នកមាន​ស្មារតី មិន​មាន​សេចក្តី​ប្រកាន់​ ប្រាសចាក​តណ្ហា ដឹង​ទោស​នេះ​ហើយ តែង​ចៀសវាង​នូវ​ការ​កើត​នៃ​ទុក្ខ ព្រោះ​តណ្ហា។

 ព្រះមានព្រះភាគ​ តែមួយ​ព្រះអង្គ​ឯង​ ដោយ​សេចក្តី​ថា​ លះបង់​តណ្ហា យ៉ាងនេះ។
 ព្រះមានព្រះភាគ​ តែមួយ​ព្រះអង្គ​ឯង​ ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​រាគៈ​ ដោយ​ចំណែក​មួយ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​រាគៈ​ដោយ​ចំណែក​មួយ​ ព្រោះ​ទ្រង់​លះ​រាគៈ​ហើយ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637357761840775546
ទៅកាន់ទំព័រ៖