ព្រះត្រៃបិដក ភាគ ៦៨

ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​ទោសៈ​ ដោយ​ចំណែក​មួយ​ ព្រោះ​ទ្រង់​លះ​ទោសៈ​ហើយ។ ព្រះមានព្រះភាគ​ តែមួយ​ព្រះអង្គ​ឯង​ ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​មោហៈ​ដោយ​ចំណែក​មួយ​ ព្រោះ​ទ្រង់​លះ​មោហៈ​ហើយ។ ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង​ ព្រោះ​ហេតុ​ទ្រង់​មិន​មាន​កិលេស​ដោយ​ចំណែក​មួយ​ ព្រោះ​ទ្រង់​លះកិលេស​ទាំងឡាយ​ហើយ។
 ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ស្ដេច​ទៅកាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង តើ​ដូចម្ដេច។ សតិ​ប្ប​ដ្ឋាន​ ៤។បេ។ មគ្គ​ដ៏​ប្រសើរ​មាន​អង្គ​ ៨ លោក​ហៅថា ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង។
ព្រះពុទ្ធ​ទ្រង់​ឃើញ​នូវ​ទីបំផុត​នៃ​ធម៌​ជាទី​អស់​ជាតិ​ ទ្រង់​អនុគ្រោះ​នូវ​ប្រយោជន៍ ទ្រង់​ជ្រាប​ច្បាស់​នូវ​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង​ ចំណែក​អ្នកប្រាជ្ញ​ទាំងឡាយ ឆ្លង​ហើយ​ក្នុង​អតីត នឹង​ឆ្លង​ក្នុង​អនាគត កំពុង​ឆ្លង​ក្នុង​បច្ចុប្បន្ន​ នូវ​ឱឃៈ​តាមផ្លូវ​នេះ។

 ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ស្ដេច​ទៅកាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង យ៉ាងនេះ។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637357762342267316
ទៅកាន់ទំព័រ៖