ព្រះត្រៃបិដក ភាគ ៦៨

 ព្រះ​គោតម ទ្រង់​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ​ មាន​ញាណ​ជា​គ្រឿង​ប្រាកដ មាន​ប្រាជ្ញា​ជា​ទង់ជ័យ មាន​ប្រាជ្ញា​ជា​ទង់ មាន​ប្រាជ្ញា​ជា​អធិបតី​ ច្រើន​ដោយ​ការពិចារណា ច្រើន​ដោយ​ការពិចារណា​សព្វ​ ច្រើន​ដោយ​ការ​ប្រមើល​មើល​ មានការ​ប្រមើល​មើល​ជា​ធម្មតា ជ្រាប​ច្បាស់ជា​ប្រក្រតី ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​នោះ​ ច្រើន​ដោយ​ប្រាជ្ញា​នោះ​ ធ្ងន់​ដោយ​ប្រាជ្ញា​នោះ ទេរ​ទៅ​រក​ប្រាជ្ញា​នោះ ទោរ​ទៅ​រក​ប្រាជ្ញា​នោះ​ ឈម​ទៅ​រក​ប្រាជ្ញា​នោះ បង្អោន​ទៅ​រក​ប្រាជ្ញា​នោះ យក​ប្រាជ្ញា​នោះ​ជា​អធិបតី​ យ៉ាងនេះ​ឯង ហេតុ​នោះ (លោក​ពោល​ថា​) ព្រះ​គោតម​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ។
 [១៦៦​] ពាក្យ​ថា ព្រះ​គោតម​ទ្រង់​មាន​ប្រាជ្ញា​ដូច​ផែនដី អធិប្បាយ​ថា ប្រថពី លោក​ហៅ​ថា ផែនដី។ ព្រះ​គោតម ទ្រង់​ប្រកបដោយ​ប្រាជ្ញា​ស្មើដោយ​ប្រថពី​ដ៏​ធំ​ទូលាយ។ បញ្ញា លោក​ហៅថា​ មេធា បាន​ដល់​ ប្រាជ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ។ ព្រះមានព្រះភាគ ទ្រង់​ប្រកប ប្រកប​ព្រម​ ចូល​ទៅ​ជិតដល់ ចូល​ទៅ​ជិតដល់​ព្រម ដល់​ស៊ប់​ ដល់​ស៊ប់​ព្រម រួបរួម​ដោយ​មេធា​ គឺ​ប្រាជ្ញា​នេះ​ ហេតុ​នោះ​ ព្រះពុទ្ធ​ឈ្មោះថា​ មាន​ប្រាជ្ញា​ដូច​ផែនដី​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637357763934209762
ទៅកាន់ទំព័រ៖