ព្រះត្រៃបិដក ភាគ ៦៨

ហេតុ​នោះ (លោក​ពោល​ថា​) ព្រះ​គោតម​ ទ្រង់​មាន​ប្រាជ្ញា​ដូច​ផែនដី។ ហេតុ​នោះ​ ព្រះ​បិ​ង្គិ​យត្ថេ​រពោល​ថា​
ព្រះ​គោតម​អង្គ​នោះ តែមួយ​ព្រះអង្គ​ឯង ទ្រង់​បន្ទោបង់​ងងឹត​ គង់នៅ​ជា​សុខ ទ្រង់​មាន​រស្មី​រុងរឿង ធ្វើ​ពន្លឺ (ដល់​លោក​) ព្រះ​គោតម​មាន​ប្រាជ្ញា​ ជា​គ្រឿង​ប្រាកដ ព្រះ​គោតម​មាន​ប្រាជ្ញា​ដូច​ផែនដី។
[១៦៧​] ព្រះ​គោតម​អង្គ​ណា ទ្រង់​សំដែងធម៌​ហើយ​ដល់​ខ្ញុំ ជា​ធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ចំពោះខ្លួន​ ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល ជា​គ្រឿង​អស់​តណ្ហា មិន​មាន​ចង្រៃ ដែល​ជា​ធម៌​មិន​មាន​ឧបមា​ ក្នុង​ទីណា​មួយ។

 [១៦៨​] ពាក្យ​ថា ព្រះ​គោតម​អង្គ​ណា ទ្រង់​សំដែងធម៌​ដល់​ខ្ញុំ ត្រង់​ពាក្យ​ថា អង្គ​ណា​ គឺ​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​កើត​ឯង មិន​មាន​អាចារ្យ ត្រាស់​ដឹង​សច្ចៈ​ទាំងឡាយ​ដោយ​ព្រះអង្គ​ឯង ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮមក​ក្នុង​កាលមុន​ ព្រះអង្គ​ទ្រង់​ដល់​នូវ​ភាពជា​សព្វញ្ញូ​ក្នុង​សច្ចៈ​ទាំងនោះ​ផង ទ្រង់​ដល់​នូវ​ភាពជា​អ្នក​ស្ទាត់​ក្នុង​ពលៈ​ទាំងឡាយ​ផង។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637357764402352860
ទៅកាន់ទំព័រ៖