ព្រះត្រៃបិដក ភាគ ៦៨

 [១៧៦​] ពាក្យ​ថា អំពី​ព្រះ​គោតម មាន​ប្រាជ្ញា​ដូច​ផែ​នដី សេចក្តី​ថា​ ប្រថពី លោក​ហៅ​ថា ផែនដី។ ព្រះមានព្រះភាគ ទ្រង់​ប្រកបដោយ​ប្រាជ្ញា​ស្មើដោយ​ផែនដី​ដ៏​ធំ​ទូលាយ​នេះ។ ប្រាជ្ញា លោក​ហៅថា មេធា បាន​ដល់ ប្រាជ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌​ ការយល់​ត្រូវ។ ព្រះមានព្រះភាគ ប្រកប ប្រកប​ព្រម​ ចូល​ទៅ​ជិតដល់​ ចូល​ទៅ​ជិត​ដល់​ព្រម ដល់​ស៊ប់​ ដល់​ស៊ប់​ព្រម រួបរួម​ដោយ​មេធា​ គឺ​ប្រាជ្ញា​នេះ​ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​ មាន​ប្រាជ្ញា​ដូច​ផែនដី។ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) អំពី​ព្រះ​គោតម មាន​ប្រាជ្ញា​ដូច​ផែនដី។ ហេតុ​នោះ ពាវ​រី​ព្រាហ្មណ៍​នោះ​ពោល​ថា​
បពិត្រ​ព្រះ​បិ​ង្គិយៈ ចុះលោក​ម្ចាស់​ ធ្លាប់​ឃ្លាត​អំពី​ព្រះ​គោតម ទ្រង់​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ អំពី​ព្រះ​គោតម មាន​ប្រាជ្ញា​ដូច​ផែនដី​នោះ​ សូម្បី​មួយរំពេច​ដែរ​ឬ។
[១៧៧​] ព្រះ​គោតម​អង្គ​ណា ទ្រង់​សំដែងធម៌​ដល់​លោកម្ចាស់ ជា​ធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ចំពោះខ្លួន​ ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល ជា​គ្រឿង​អស់​តណ្ហា មិន​មាន​ចង្រៃ ដែល​ជា​ធម៌​មិន​មាន​ឧបមា​ ក្នុង​ទីណា​មួយ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637357766337386531
ទៅកាន់ទំព័រ៖