ព្រះត្រៃបិដក ភាគ ៦៨
[១៨៣] ពាក្យថា អាត្មាមិនធ្លាប់ឃ្លាត អំពីព្រះគោតមនោះ គឺអាត្មាមិនធ្លាប់ឃ្លាតឃ្លា មិនគេចចេញ មិនថយចេញ មិនវៀរចេញ ចាកព្រះពុទ្ធនោះទេ ហេតុនោះ (លោកពោលថា) អាត្មាមិនធ្លាប់ឃ្លាតអំពីព្រះគោតមនោះទេ។
[១៨៤] ពាក្យថា បពិត្រព្រាហ្មណ៍... សូម្បីមួយរំពេច គឺសូម្បីមួយរំពេច មួយខណៈ មួយស្របក់ មួយចំណែក មួយថ្ងៃ ហេតុនោះ (លោកពោលថា) សូម្បីមួយរំពេច។ ពាក្យថា បពិត្រព្រាហ្មណ៍ គឺព្រះបិង្គិយត្ថេរ ហៅឪពុកធំដោយគោរព។
[១៨៥] ពាក្យថា អំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ គឺអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ មានញាណជាគ្រឿងប្រាកដ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ យកប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិចារណាសព្វ ច្រើនដោយការប្រមើលមើល មានការប្រមើលមើលព្រមជាធម្មតា ជ្រាបច្បាស់ជាប្រក្រតី ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ ទេរទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ បង្អោនទៅរកប្រាជ្ញានោះ យកប្រាជ្ញានោះជាអធិបតី ហេតុនោះ (លោកពោលថា) អំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ។
ID: 637357767820032747
ទៅកាន់ទំព័រ៖