ព្រះត្រៃបិដក ភាគ ៦៨
[២២] (ព្រះមានព្រះភាគត្រាស់ថា) សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកពោលថា និព្វាន ព្រោះការលះតណ្ហាបាន។
[២៣] ពាក្យថា សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីថា តណ្ហា លោកហៅថា សេចក្តីរីករាយ បានខាងសេចក្តីត្រេកត្រអាល ការត្រេកត្រអាលខ្លាំង។បេ។ ការសំឡឹងរំពៃ (ទ្រព្យអ្នកដទៃ) លោភៈ អកុសលមូល។ សេចក្តីរីករាយណា ដែលជាគ្រឿងប្រកបព្រម ជាគ្រឿងជាប់ ជាគ្រឿងចង ជាឧបក្កិលេសនៃលោក សត្វលោកប្រកប ប្រកបសព្វ ប្រកបទួទៅ ផ្សំ ជាប់ ទាក់ ចំពាក់ ដោយសេចក្តីរីករាយនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក។
[២៤] ពាក្យថា សេចក្តីត្រិះរិះទាំងឡាយ ក្នុងបទថា សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ បានដល់សេចក្តីត្រិះរិះ ៩ គឺសេចក្តីត្រិះរិះក្នុងកាម សេចក្តីត្រិះរិះក្នុងព្យាបាទ សេចក្តីត្រិះរិះក្នុងវិហឹសា សេចក្តីត្រិះរិះក្នុងញាតិ សេចក្តីត្រិះរិះក្នុងជនបទ សេចក្តីត្រិះរិះក្នុងការមិនស្លាប់ សេចក្តីត្រិះរិះប្រកបចំពោះដោយភាពនៃសេចក្តីអាណិតដល់ជនដទៃ សេចក្តីត្រិះរិះប្រកបចំពោះដោយលាភសក្ការៈ និងសេចក្តីសរសើរ
ID: 637356949896990417
ទៅកាន់ទំព័រ៖