ព្រះត្រៃបិដក ភាគ ៦៨

 [១៩៩​] ពាក្យ​ថា ធម៌​ទាំង ៤ នេះ តែង​មិន​ឃ្លាតចាក​សាសនា​របស់​ព្រះ​គោតម គឺ ធម៌​ទាំង ៤ នេះ តែង​មិន​ប្រាស​ចេញ​ មិន​មក មិន​លះបង់ មិន​វិនាស ចាក​សាសនា​ព្រះ​គោតម ចាក​សាសនាព្រះពុទ្ធ​ ចាក​សាសនា​ព្រះ​ជិនស្រី​ ចាក​សាសនា​ព្រះ​តថាគត ចាក​សាសនា​ព្រះ​អរហន្ដ ហេតុ​នោះ (លោក​ពោល​ថា​) ធម៌​ទាំង ៤ នេះ តែង​មិន​ប្រាស​ចាក​សាសនា​ របស់​ព្រះ​គោតម។
 [២០០​] ពាក្យ​ថា ទ្រង់​មាន​ប្រាជ្ញា​ដូច​ផែនដី ស្ដេច​ទៅកាន់​ទិស​ណាៗ ត្រង់​ពាក្យ​ថា​ ទិស​ណាៗ គឺ ទ្រង់​ទៅ ដល់ ឈាន​ ឈាន​កន្លង ទៅកាន់​ទិសខាងកើត​ក្តី​ ទិសខាងលិច​ក្តី ទិសខាងត្បូង​ក្តី​ ទិសខាងជើង​ក្តី។ ពាក្យ​ថា មាន​ប្រាជ្ញា​ដូច​ផែនដី​ គឺ ទ្រង់​មាន​ប្រាជ្ញា​ដូច​ប្រឹ​ថពី មាន​ប្រាជ្ញា​ច្រើន មាន​ប្រាជ្ញាមុត មាន​ប្រាជ្ញា​ក្រាស់​ មាន​ប្រាជ្ញា​រីករាយ មាន​ប្រាជ្ញា​រហ័ស មាន​ប្រាជ្ញា​ធ្លុះធ្លាយ ហេតុ​នោះ​ (លោក​ពោល​ថា​) ទ្រង់​មាន​ប្រាជ្ញា​ដូច​ផែនដី ស្ដេច​ទៅកាន់​ទិស​ណាៗ។
 [២០១​] ពាក្យ​ថា អាត្មា​នោះ ជា​អ្នក​ឱន​ទៅ​រក​ទិ​សនោះៗ គឺ​ព្រះពុទ្ធ​ទ្រង់​គង់នៅ​ក្នុង​ទិស​ណា អាត្មា​នោះ​ ជា​អ្នក​ឱន​ទៅ​រក​ទិស​នោះ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637357771136754139
ទៅកាន់ទំព័រ៖