ព្រះត្រៃបិដក ភាគ ៦៨
អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ ហេតុនោះកាយទៅក្នុងទិសនោះ មិនបានទេ តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច បពិត្រព្រាហ្មណ៍ព្រោះថា ចិត្តរបស់អាត្មា ប្រកបតាមទិសនោះ។
[២០៧] អាត្មាដេកក្នុងភក់ បម្រះននៀល ស្ទុះចេញអំពីទីពឹង ទៅរកទីពឹង គ្រានោះ អាត្មាបានឃើញព្រះសម្ពុទ្ធទ្រង់ឆ្លងអន្លង់ហើយ ទ្រង់មិនមានអាសវៈទេ។
[២០៨] អធិប្បាយពាក្យថា ដេកក្នុងភក់ បម្រះននៀល ត្រង់ពាក្យថា ដេកក្នុងភក់ គឺ ដេក ដេកស៊ប់ ដេកត្រាំ ក្នុងភក់គឺកាម ក្នុងល្បាប់គឺកាម ក្នុងកិលេសគឺកាម ក្នុងសន្ទូចគឺកាម ក្នុងសេចក្តីក្តៅក្រហាយគឺកាម ក្នុងកង្វល់គឺកាម ហេតុនោះ (លោកពោលថា) ដេកក្នុងភក់។
ID: 637357772437205165
ទៅកាន់ទំព័រ៖