ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា បម្រះននៀល គឺ បម្រះននៀល ដោយ​ការ​បម្រះននៀល​គឺ​តណ្ហា​ បម្រះននៀល ដោយ​ការ​បម្រះននៀល​គឺ​ទិដ្ឋិ បម្រះននៀល​ ដោយ​ការ​បម្រះននៀល​គឺ​កិលេស​ បម្រះននៀល ដោយ​ការ​បម្រះននៀល​គឺ​ប្រយោគ បម្រះននៀល ដោយ​ការ​បម្រះ​ននៀល​គឺ​វិបាក​ បម្រះននៀល​ ដោយ​ការ​បម្រះននៀល​គឺ​ទុច្ចរិត​ ជា​អ្នក​ត្រេកអរ បម្រះ​ននៀល​ដោយ​រាគៈ ជា​អ្នក​ប្រទូស្ដ បម្រះននៀល​ដោយ​ទោសៈ ជា​អ្នក​វង្វេង​ បម្រះននៀល​ដោយ​មោហៈ​ ជា​អ្នក​ជាប់​ចំពាក់​ បម្រះននៀល​ដោយ​មានះ ជា​អ្នក​ស្ទាបអង្អែល បម្រះ​ននៀល​ដោយ​ទិដ្ឋិ​ ជា​អ្នក​រវើរវាយ បម្រះននៀល​ដោយ​ឧទ្ធ​ច្ចៈ​ ជា​អ្នក​ដល់​នូវ​ការ​មិន​ដាច់​ស្រេច បម្រះននៀល​ដោយ​វិ​ចិ​កិ​ច្ឆា ជា​អ្នក​ដល់​នូវ​កម្លាំង​ បម្រះននៀល​ដោយ​អនុស័យ បម្រះ​ននៀល​ដោយ​លាភ បម្រះននៀល​ដោយ​អលាភ​ បម្រះននៀល​ដោយ​យស បម្រះននៀល ដោយ​អយស បម្រះននៀល​ដោយ​និន្ទា បម្រះននៀល​ដោយ​សេចក្តី​សរសើរ​ បម្រះននៀល​ដោយ​សុខ​ បម្រះននៀល​ដោយ​ទុក្ខ បម្រះននៀល​ដោយ​ជាតិ បម្រះននៀល​ដោយ​ជរា បម្រះននៀល​ដោយ​ព្យាធិ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637357772739774895
ទៅកាន់ទំព័រ៖