ព្រះត្រៃបិដក ភាគ ៦៨
បម្រះននៀលដោយមរណៈ បម្រះននៀលដោយសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹង បម្រះននៀលដោយទុក្ខក្នុងនរក បម្រះននៀលដោយទុក្ខក្នុងតិរច្ឆានកំណើត បម្រះននៀលដោយទុក្ខ ក្នុងប្រេតវិស័យ បម្រះននៀល អន្ទះសា ញាប់ញ័រ ញ័ររន្ធត់ ដោយទុក្ខ ជារបស់មនុស្ស ដោយទុក្ខមានការចុះកាន់គភ៌ជាមូល ដោយទុក្ខមានការតាំងនៅក្នុងគភ៌ជាមូល ដោយទុក្ខមានការចេញចាកគភ៌ជាមូល ដោយទុក្ខដែលទាក់ទងនឹងសត្វកើតហើយ ដោយទុក្ខដែលបណ្តាលអំពីរឿងដទៃនៃសត្វកើតហើយ ដោយទុក្ខព្រោះសេចក្តីព្យាយាមរបស់ខ្លួន ដោយទុក្ខព្រោះសេចក្តីព្យាយាមរបស់បុគ្គលដទៃ ដោយទុក្ខទុក្ខ សង្ខារទុក្ខ វិបរិណាមទុក្ខ ចក្ខុរោគទុក្ខ សោតរោគទុក្ខ ឃានរោគទុក្ខ ជិវ្ហារោគទុក្ខ កាយរោគទុក្ខ សីសរោគទុក្ខ កណ្ណរោគទុក្ខ មុខរោគទុក្ខ ទន្ដរោគទុក្ខ ដោយទុក្ខព្រោះរោគក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម ឈឺពោះ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុកផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើតក្នុងទីខ្វារដោយក្រចក ឃ្លង់ដែក ឈាម
ID: 637357773039314914
ទៅកាន់ទំព័រ៖