ព្រះត្រៃបិដក ភាគ ៦៨

ប្រមាត់ ប្រមេះ ឫសដូង​ដុះ បូស ឫសដូង​បាត ព្រោះ​អាពាធ​កើតអំពី​ប្រមាត់​ អាពាធ​កើត​អំ​ពី​ស្លេ​ស្ម៍​ អាពាធ​កើត​អំពី​ខ្យល់ អាពាធ​កើតអំពី​ធាតុ​ប្រជុំ​គ្នា​ អាពាធ​កើតអំពី​ការប្រែប្រួល​រដូវ អាពាធ​កើតអំពី​ការ​រក្សា​ឥរិយាបថ​មិន​ស្មើ​ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម មាន​វាយ​ចង​ជាដើម អាពាធ​កើតអំពី​កម្មវិបាក ព្រោះ​ត្រជាក់​ ក្តៅ ឃ្លាន ស្រេក​ ឧច្ចា​រៈ​ បស្សា​វៈ​ សម្ផស្ស​ របោម មូស ខ្សល់​ កំ​ដៅ​ថ្ងៃ សត្វ​លូន​វារ​ ដោយ​ទុក្ខ​ព្រោះ​ស្លាប់​មាតា ដោយ​ទុក្ខ​ព្រោះ​ស្លាប់​បិតា ដោយ​ទុក្ខ​ព្រោះ​ស្លាប់​បងប្អូន​ប្រុស​ ដោយ​ទុក្ខ​ព្រោះ​ស្លាប់​បងប្អូន​ស្រី ដោយ​ទុក្ខ​ព្រោះ​ស្លាប់​កូនប្រុស ដោយ​ទុក្ខ​ព្រោះ​ស្លាប់​កូនស្រី​ ដោយ​ទុក្ខ​ព្រោះ​វិនាស​ញាតិ​ ដោយ​ទុក្ខ​ព្រោះ​វិនាស​ភោគ​សម្បត្តិ ដោយ​ទុក្ខ​ព្រោះ​វិនាស​ដោយសារ​រោគ​ ដោយ​ទុក្ខ​ព្រោះ​វិនាស​សីល​ ដោយ​ទុក្ខ ព្រោះ​វិនាស​ទិដ្ឋិ ហេតុនេះ​ (លោក​ពោល​ថា​) ដេក​ក្នុង​ភក់ បម្រះននៀល។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637357773324911323
ទៅកាន់ទំព័រ៖