ព្រះត្រៃបិដក ភាគ ៦៨

 [២០៩​] ពាក្យ​ថា ស្ទុះ​ចេញ​អំពី​ទីពឹង ទៅ​រក​ទីពឹង គឺ​ស្ទុះ ស្ទុះ​ចេញ​អំពី​សាស្ដា ទៅ​រក​សាស្ដា អំពី​អ្នក​ប្រាប់​ធម៌​ ទៅ​រក​អ្នក​ប្រាប់​ធម៌ អំពី​គណៈ ទៅ​រក​គណៈ អំពី​ទិដ្ឋិ ទៅ​រក​ទិដ្ឋិ អំពី​បដិបទា ទៅ​រក​បដិបទា​ អំពី​មគ្គ ទៅ​រកម​គ្គ ហេតុ​នោះ (លោក​ពោល​ថា​) ស្ទុះ​ចេញ​អំពី​ទីពឹង ទៅ​រក​ទីពឹង។
 [២១០​] ពាក្យ​ថា គ្រានោះ អាត្មា​បានឃើញ​ព្រះសម្ពុទ្ធ​ ត្រង់​ពាក្យ​ថា​ គ្រានោះ គឺជា​ការ​តបទ។បេ។ ពាក្យ​ថា​ គ្រានោះ ជាលំដាប់​នៃ​បទ។ ពាក្យ​ថា បានឃើញ គឺ បានឃើញ បាន​ចួប បាន​ប្រសព្វ​ បាន​ចាក់ធ្លុះ។ ពាក្យ​ថា ព្រះសម្ពុទ្ធ បាន​ដល់​ព្រះមានបុណ្យ​។បេ​។ បញ្ញត្តិ​ថា​ ព្រះពុទ្ធ​នេះ កើតអំពី​ការ​ត្រាស់​ដឹង ហេតុ​នោះ​ (លោក​ពោល​ថា​) គ្រានោះ អាត្មា​បានឃើញ​ព្រះសម្ពុទ្ធ។
 [២១១​] ពាក្យ​ថា ទ្រង់​ឆ្លង​អន្លង់​ហើយ គឺ ព្រះមានព្រះភាគ​ ទ្រង់​ឆ្លង​អន្លង់​គឺ​កាម​ ឆ្លង​អន្លង់​គឺ​ភព ឆ្លង​អន្លង់​គឺ​ទិដ្ឋិ ឆ្លង ឆ្លង​ឡើង ឆ្លង​ចេញ​ កន្លង​ កន្លង​ព្រម ប្រព្រឹត្ត​កន្លង អន្លង់​គឺ​វិជ្ជា គឺថា ព្រះអង្គ​ទ្រង់​មានការ​នៅក្នុង​អរិយ​វាស​ នៅ​រួចហើយ មាន​ចរណៈ​សន្សំ​ហើយ។បេ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637357773715983603
ទៅកាន់ទំព័រ៖