ព្រះត្រៃបិដក ភាគ ៦៨

ភព​ថ្មី គឺ ជាតិ ជរា មរណៈ សង្សារ នៃ​ព្រះអង្គ​មិន​មាន​ ហេតុ​នោះ​ (លោក​ពោល​ថា​) ទ្រង់​ឆ្លង​អន្លង់​ហើយ។ ពាក្យ​ថា មិន​មាន​អាសវៈ សេចក្តី​ថា អា​សវៈ ៤ គឺ​ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជា​សវៈ។ អាសវៈ​ទាំងនោះ ព្រះពុទ្ធ​មានជោគ ទ្រង់​លះបង់​ហើយ មាន​ឫសគល់​ផ្ដាច់ផ្ដិល​ហើយ​ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​ ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត ហេតុ​នោះ ព្រះពុទ្ធ​ ឈ្មោះថា​ មិន​មាន​អាសវៈ​ ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ឆ្លង​អន្លង់​ហើយ មិន​មាន​អាសវៈ។ ហេតុ​នោះ​ ព្រះ​បិ​ង្គិ​យត្ថេ​រ ពោល​ថា​
អាត្មា​ដេក​ក្នុង​ភក់ បម្រះននៀល ស្ទុះ​ចេញ​អំពី​ទីពឹង​ ទៅ​រក​ទីពឹង គ្រានោះ អាត្មា​បានឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គ​ទ្រង់​ឆ្លង​អន្លង់​ហើយ ទ្រង់​មិន​មាន​អាសវៈ​ទេ។
[២១២​] (ព្រះ​មាន​ព្រះ​ភា​គត្រាស់​ថា​) វក្ក​លិ ភទ្រា​វុធ និ​ងអឡវិ​គោតម​ សុទ្ធតែ​ជា​អ្នកមាន​សទ្ធា​បញ្ចេញ​ហើយ យ៉ាងណា សូម្បី​អ្នក ក៏​ចូរ​បញ្ចេញ​នូវ​សទ្ធា យ៉ាងនោះ​ចុះ​ម្នា​លបិង្គិយៈ​ អ្នក​នឹង​ដល់​នូវ​ត្រើយ នៃ​លំនៅ​របស់​មច្ចុ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637357774076741451
ទៅកាន់ទំព័រ៖