ព្រះត្រៃបិដក ភាគ ៦៨

 [២១៣​] ពាក្យ​ថា វក្ក​លិ ភទ្រា​វុធ និ​ងអា​ឡវិ​គោតម សុទ្ធតែ​ជា​អ្នកមាន​សទ្ធា​បញ្ចេញ​ហើយ យ៉ាងណា​ អធិប្បាយ​ថា វក្ក​លិ មាន​សទ្ធា​បញ្ចេញ​ហើយ ជា​អ្នក​ធ្ងន់​ក្នុង​សទ្ធា មាន​សទ្ធា​ជា​ប្រធាន មានចិត្ត​ចុះ​ស៊ប់​ក្នុង​សទ្ធា​ មាន​សទ្ធា​ជា​អធិបតី បានសម្រេច​ព្រះ​អរហត្ត យ៉ាងណា​ ភទ្រា​វុធ មាន​សទ្ធា​បញ្ចេញ​ហើយ​ ជា​អ្នក​ធ្ងន់​ក្នុង​សទ្ធា មាន​សទ្ធា​ជា​ប្រធាន មានចិត្ត​ចុះ​ស៊ប់​ក្នុង​សទ្ធា មាន​សទ្ធា​ជា​អធិបតី​ បានសម្រេច​ព្រះ​អរហត្ត យ៉ាងណា អា​ឡវិ​គោតម មាន​សទ្ធា​បញ្ចេញ​ហើយ ជា​អ្នក​ធ្ងន់​ក្នុង​សទ្ធា​ មាន​សទ្ធា​ជា​ប្រធាន មានចិត្ត​ចុះ​ស៊ប់​ក្នុង​សទ្ធា​ មាន​សទ្ធា​ជា​អធិបតី បានសម្រេច​ព្រះ​អរហត្ត យ៉ាងណា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) វក្ក​លិ ភទ្រា​វុធ និ​ងអា​ឡវិ​គោតម សុទ្ធតែ​ជា​អ្នកមាន​សទ្ធា​បញ្ចេញ​ហើយ យ៉ាងណា។
 [២១៤​] ពាក្យ​ថា សូម្បី​អ្នក​ក៏​ចូរ​បញ្ចេញ​នូវ​សទ្ធា​យ៉ាងនោះ​ចុះ សេចក្តី​ថា​ អ្នក​ចូរ​លែង​ ចូរ​បញ្ចេញ ចូរ​បញ្ចេញ​ព្រម ចូរ​ចុះ​ស៊ប់​កាន់​សទ្ធា គឺ​ ចូរ​ជឿ​ថា សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ អ្នក​ចូរ​លែង ចូរ​បញ្ចេញ ចូរ​បញ្ចេញ​ព្រម ចូរ​ចុះ​ស៊ប់​កាន់​សទ្ធា គឺ ចូរ​ជឿ​ថា របស់​ណា​មានការ​កើតឡើង​ជា​ធម្មតា​ របស់​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជា​ធម្មតា យ៉ាង​នោះ​ដែរ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សូម្បី​អ្នក​ ក៏​ចូរ​បញ្ចេញ​នូវ​សទ្ធា​យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637357774483306477
ទៅកាន់ទំព័រ៖